សៀមរាប ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា ចាងហ្វាងកាសែតអាណាចក្រខ្មែរ ត្រូវបានក្រុមឈ្មួញរកស៊ីដឹកឈើ វាយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះមានឈ្មោះប្រ៊ន សាន មុខរបរចាងហ្វាងកាសែតអាណាចក្រខ្មែរ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ខែ មីនា ឆ្នាំ២០២១ នៅចំណុចមុខប្រាសាទបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ខណៈលោកកំពុងតែដេកលង់លក់ ស្រាប់តែមានជនមិនស្គាល់មុខដែលលោកដាក់ការសង្ស័យថា ជាឈ្មួញរកស៊ីដឹកឈើ បានលួចវាយលោកបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌និងស្រាវជ្រាវចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម





