កំពង់ឆ្នាំង ៖ ជនសង្ស័យជាបុរស – ស្ត្រី ២ នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុក កំពង់ត្រឡាច សហការជាមួយនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនបានពាក់ព័ន្ធករណី លួចម៉ូតូ ( ក្រោមរូបភាពផ្ញើតាមរថយន្តឈ្នួល ) ។
ជនសង្ស័យត្រូវបានកម្លាំង ឃាត់ខ្លួននៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសែប ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ដកហូតបានវត្ថុតាងម៉ូតូ ០១ គ្រឿង
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដកហូតបានវត្ថុតាង ម៉ូតូ០១ គ្រឿង ប្រគល់ជូនសមត្ថកិច្ចខណ្ឌស្ទឹងមានជ័យកសាងសំណុំរឿងតាមនីតិវិធី។
ករណីនេះ នគរបាលស្រុកកំពង់ត្រឡាច បានកសាងសំណុំរឿងប្រគល់ជូនសមត្ថកិច្ចខណ្ឌស្ទឹងមាន ជ័យ រាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ