Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិជ្ជមាន​កូ​វីដ​១៩​ម្នា​ក់នៅ ទួល​សង្កែ​ជា​ក្រុម​រាំ​របស់​តារាចម្រៀង សុគន្ធ នីសា និង​គ្រួសារ​មាន​សមាជិក​ចំនួន ៤​នាក់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​

​ភ្នំពេញ ៖ ក្រុម​រាំ​របស់ តារាចម្រៀង សុគន្ធ នីសា​ម្នា​ក់បាន​ផ្ទុះ​វិជ្ជមាន​កូ​វីដ​១៩ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ ចុះទៅ​នាំខ្លួន​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០២១ នៅក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​។​

​អ្នក​វិជ្ជមាន​កូ​វី​រូបនោះ ជា​បុរស អាយុ​២២​ឆ្នាំ និង​ជា​ក្រុម​រាំ​របស់ តារាចម្រៀង សុគន្ធ នីសា មាន​ទីតាំង​នៅផ្ទះ​លេខ​៤៤ ផ្លូវ​បេតុង តាម​ប្រឡាយ​លូទឹកស្អុយ ក្រុមទី​៤ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ជិត​ផ្សារ​សាំ​ហាន់​)​។ អ្វីដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​នោះ ខណៈពេលដែល​ក្រុមគ្រូពេទ្យ ចុះទៅ​យក​នៅ​យប់​នោះគេ​ឃើញ​បុរស​រូបនោះ បាន​រត់គេចខ្លួន​តែ​ក្រោយមក ត្រូវបាន​ក្រុម​គ្រួ​ពេទ្យ ឃាត់​បាន និង​ឲ្យ​ត្រឡប់​ទៅយក​ខោអាវ​វិញ ។​

​នៅ​យប់នោះ​ផ្ទះ​របស់​តារា​រាំ​រូបនោះ ត្រូវបាន​ហ៊ុមព័ទ្ធ​និង​ឃាត់ទុក​ក្រុមគ្រួសារ​ដើម្បី ធ្វើ​ច​ត្តា​ឡី​ស័ក​នៅនឹងកន្លែង​។​

​តាម​ព័ត៌មាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ប្រមាណ​៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែ មីនា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​សម្តេចឪ​សម្តេចម៉ែ ក៏បាន​ចុះទៅ​យក​សំណាក់​ពី​ក្រុមគ្រួសារ​តារា​រាំ​រូបនោះ ដែលមាន​សមាជិក​ចំនួន ៤​នាក់ ដែល​ក្នុងនោះ ជា​ឪពុក ម្តាយ​និង​ប្អូនប្រុស ប្អូនស្រី បង្កើត​២​នាក់​។​

​បច្ចុប្បន្ន​អ្នកជំងឺ​ម្នាក់​ដែលជា​តារា​រាំ​របស់ តារាចម្រៀង សុគន្ធ នីសា ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​របេង​។ រីឯ​អ្នក​ដែល​ពាក់ព័ន្ធ ត្រូវបាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីតាំង​នេះ​រយៈពេល ១៤​ថ្ងៃ ៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×