Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ឱ្យ​អភិបាលខណ្ឌ​ទាំង​១៤ ទប់ស្កាត់​ដាច់ខាត កុំ​ឲ្យ​មានការ​នាំចូល​គ្រឿងញៀន បង្កប់​នៅក្នុង​អាហារ ឬ​សម្ភារៈ ទៅឱ្យ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​

​ភ្នំពេញ ៖ នៅរ​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​នេះ ពី​ទីបញ្ជាការ​ស្រាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ដាច់ខាត​ឱ្យ អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ប្រុងប្រយ័ត្ន​ខ្ពស់​និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​នាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅក្នុង​អាហារ ឬ​សម្ភារៈ​ផ្សេងៗ​ទៅក្នុង​អគារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សូម​ជម្រាប​មក​លោក​-​លោកស្រី​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បណ្តា​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក (Lockdown) ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​នីមួយៗ ដោយ​សហការ​ជាមួយ​ម្ចាស់​ទីតាំង​ឬ​រដ្ឋបាល​នៃ​អគារ​ត្រូវ Lockdown នីមួយៗ ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខាងក្នុង​អគារ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​លើ​ការផ្តល់​អាហារូបត្ថម្ភ និង​បញ្ហា​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​របស់​ពួកគាត់​»​។​

​លោក​បាន​បន្ថែមថា​៖ ជាមួយគ្នានេះ លោក​-​លោកស្រី ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​នាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅក្នុង​អាហារ ឬ​សម្ភារៈ​ផ្សេងៗ​ទៅក្នុង​អគារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សូម​លោក​-​លោកស្រី អនុវត្ត​ការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×