Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ មកពី​ក្រៅ​ខេត្ត​ចូល ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​

​ខេត្ត​កែប ៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កែប នឹងធ្វើ​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ក្នុង​គោលបំណង​អនុវត្ត​វិធានការ​សុខាភិបាល ចំពោះ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មកពី​ក្រៅ​ខេត្ត​ចូលក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ចាប់​ពីថ្ងៃ​ប្រកាស​ជូនដំណឹង​នេះ​តទៅ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជាពិសេស​ប្រកាន់ខ្ជាប់​នូវ​វិធានការ “៣​កុំ និង ៣​ការពារ​” របស់​សម្ដេច​តេ​ជោ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ជាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មកពី​ក្រៅ​ខេត្ត​ចូលក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​។​

​រដ្ឋបាលខេត្ត​កែប មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​ជ្រាបថា ដោយ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ពិសេស​ព្រឹត្តិការណ៍ “​សហ​គ​បន៍ ២០​កុម្ភៈ​នៅតែ​បន្ត​កើនឡើង​។ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវ​ដ​-១៩​ក្នុងភូមិ​សា​ខេត្ត និង​បង្កលក្ខណៈ ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុងការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ដែលមាន​ហានិភ័យ​ខ្ពស់ និង​សំដៅ​កាត់ផ្តាច់ ខ្សែរយៈ​ចម្លង​ចូលក្នុង​សហគមន៍​។

​រដ្ឋបាលខេត្ត​បានកំណត់​ទីតាំង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មកពី​ក្រៅ​ខេត្ត​ចូលក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​ចាប់ពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ ចំនួន ០៣​រួមមាន​៖

+​ទីតាំង​ទី​១៖ លើ​ដង​ផ្លូវជាតិ​លេខ ៣៣ ត្រង់ចំណុច​ក្បែរ​រោងចក្រ​ពូ​ចិន ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​

+​ទីតាំង​ទី​២៖ លើ​ដងផ្លូវ​ខេត្ត​លេខ ១៣៣២ ត្រង់ចំណុច​ក្បែរ​ស្ពានដែក (​ព្រំប្រទល់​ស្រុក​ដំណាក់​ចង្អើរ ជាមួយ​ស្រុក​កំពង់ត្រាច ខេត្តកំពត​) ស្ថិតក្នុង​ឃុំ​អង្កាល ស្រុក​ដំណាក់​ចង្អើរ

+ទីតាំង​ទី​៣៖ លើ​ដង​ផ្លូវជាតិ​លេខ ៣៣ ត្រង់ចំណុច​ប្រសព្វ​ក្បែរផ្លូវ​ចូល​វត្ត​កំពង់​នង់ (​ព្រំប្រទល់​ក្រុងកែប ជាមួយ​ស្រុក​ទឹកឈូ ខេត្តកំពត​) ស្ថិតក្នុង​សង្កាត់​អូរ​ក្រសារ ក្រុងកែប ទន្ទឹមនេះ រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ការជួប​ជុំគ្នា​នៅ​ទីកន្លែង​ប្រមូលផ្ដុំ ច្រើន​កុះករ​ក្នុងករណី​មិនចាំបាច់ ហើយ​ត្រូវអនុវត្ត​ការរស់នៅ​តាមបែប​គន្លង​ថ្មី ដោយ​ខិតខំ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​រួមមាន​៖ ៣ ការពារ គឺ​ពាក់​ម៉ាស លាងដៃ និង​រក្សា​គម្លាត សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល (​ចាប់ពី​១,៥​ម៉ែត្រ​ឡើងទៅ​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​) និង ៣​កុំ គឺ​កុំ​ចូល​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ត្រូវ​រក​កន្លែង​ដែលមាន​ខ្យល់​ចេញ ចូល​គ្រប់គ្រាន់ កុំទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​…. ដើម​៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×