Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង បើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រៃនប់ ធ្វើការ​ពិន័យ​អន្តរការណ៍​

​ព្រះសីហនុ ៖ នៅ​ថ្ងៃអាទិត្យ​ទី​១៤ ខែមីនា ឆ្នាំ ២០២១ មាន​រថយន្ត​ពីរ​គ្រឿង បាន​បើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​ចំណុច​ត្រពាំងរ​ពៅ (​ផ្លូវជាតិ​លេខ​៣) ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រៃនប់ ធ្វើការ​ពិន័យ​អន្តរការណ៍​។

​យោងតាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​ព្រៃនប់​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ ដូចខាងក្រោម​៖
​ករណី​ទី​១- អ្នកបើកបរ​ឈ្មោះ សាធ វាចា ភេទ ប្រុស បើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7264 បាន​បើក​គេចវេះ​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​ចំណុច​ត្រពាំងរ​ពៅ (​ផ្លូវជាតិ​លេខ​៣) ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។
​ករណី​ទី​២- អ្នកបើកបរ​ឈ្មោះ ភិន ភ័​ក្រ ភេទ ប្រុស បើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-5252 បាន​បើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​ចំណុច​ត្រ​ពាំរ​ពៅ (​ផ្លូវជាតិ​លេខ​៣) ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។

​យោងតាម​អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​បក ចុះ​ថ្ងៃ​សុក្រ ១៤​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រង់​មាត្រា​២២ ត្រូវ​ផ្តន្ទា​ទោសពិន័យ​អន្តរការណ៍​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​)​រៀល ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក តែ​មិនបាន​បណ្តាលឱ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​។ ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​។​

​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ស្រុក ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×