ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៦៨៩ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អបង្គួរ ។ នៅថ្ងៃនេះការងារសព្វសារពើរបស់លោកអ្នកមានការចម្រើនលូតលាស់ទៅមុខ ប៉ុន្តែគួរមានការប្រយ័ត្នប្រយែងចំពោះការឯកភាពតាមមតិអ្នកផ្សេង ព្រោះបើមានការភ្លាំងភ្លាត់តែបន្តិចនោះអ្នកអាចនឹងខាតប្រយោជន៍ច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការលូតលាស់ទៅមុខសន្សឹមៗ។ ចំពោះបញ្ហាគូស្នេហ៍ច្រើនយល់ចិត្តគ្នាទៅវិញទៅមក៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦ ។
-សូមខមិន ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់និងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លា លោកអ្នកអាចសម្រុកការងារបានហើយ ព្រោះផលជាផ្លែផ្កាតែងហុចមកវិញគួរជាទីពេញចិត្ត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាអាចទាក់ទាញអតិថិជនចាស់ថ្មីមកវិញបានគួរជាទីពេញចិត្ត និងពិសេសបើចង់ផ្លាស់ប្តូរមុខរបរផងតែងដូចសមប្រកបជានិច្ច។ ចំណែកបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃគួរសម៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង ៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ២៧ និងលេខ៤៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកនឹងមានសំណាងទទួលបានរបស់ថ្មីថ្មោងដែលខ្លួនមិនធ្លាប់មាន ប៉ុន្តែក្នុងអោយប្រយ័ត្នមនុស្សសម្បុរសអោយទុក្ខទោសផងដែរ ចំពោះការងារលោកអ្នកទទួលបានជោគជ័យជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនត្រឡប់មកវិញផង។ ចំណែកសេចក្តីស្នេហាវិញនោះអ្នកបានរៀបការឬកំពុងស្រឡាញ់គឺមានក្តីសុខបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ១។
-សូមខមិនលេខ ១១១ ដើម្បីយកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការងារ ឬចង់បណ្តាក់ទុនរកស៊ីអ្វីមួយព្រោះផលជាផ្លែផ្កាតែងផ្តល់មកវិញដូចសមប្រកបជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ចរចាទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមទៀតផង។ ចំពោះបញ្ហាមនោសញ្ចេតនាស្នេហាកម្លោះក្រមុំមានការលូតលាស់ទៅមុខនិងបើចង់ផ្សំផ្គុំគ្រួសារផងក៏ជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចនឹងមានលាភផលដុះដាលបានខ្លះ ដូច្នេះសូមលោកអ្នកទទួលយកដោយរីករាយចុះព្រោះថានេះជាលាភផលស្របតាមយីអ៊ុនហើយ ប៉ុន្តែទន្ទឹមនឹងនេះលោកអ្នកគួរប្រយ័ត្នក្នុងការធ្វើចរាចរណ៍ផងដែរ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនឹងទទួលបានប្រាក់ចំណេញកាក់កបជាងមុនផង។ រីឯមនោសញ្ចេតនាគូស្នេហ៍មានការរីករាយដូចគ្នា៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៩៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្រប់ភារកិច្ចដែលលោកអ្នកបានធ្វើរមែងបានសម្រេចផលគួរជាទីពេញចិត្ត ព្រោះមានគេជួយជ្រោមជ្រែង ហើយជាមួយគ្នានេះក៏ទទួលបានលាភសក្ការៈដែលនឹកស្មានមិនដល់ទៀតផងមកពីទិសឧត្តរ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាលក់ដូរអ្វីក៏ដាច់ជាងពេលមុនៗដែរ។ រីឯសម្ព័ន្ធស្នេហាទទួលបាននូវសុភមង្គលគួរជាទីពេញចិត្ត៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់។ ថ្ងៃនេះលោកអ្នកជួបការងាររៀបរយកល្អណាស់ ជាពិសេសលោកអ្នកមានភាពឈ្លាសវៃក្នុងការបំពេញការងារផ្សេងដែលធ្វើអោយទទួលបានផលសម្រេចតាមគោលដៅផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ អាចមានគេមកបបួលបណ្តាក់ទុករកស៊ីជាមួយផង ដូច្នេះលោកអ្នកគួរប្រថុយចុះមិនខុសបំណងទេ។ ចំពោះបញ្ហាស្នេហាគូស្នេហ៍រស់នៅជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែម៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ១២៣ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីកុំរង់ចាំយូរពីព្រោះផលជាផ្លែផ្កាគឺតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយ លោកអ្នកអាចរកផលកម្រៃចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនអោយគ្នាល្អណាស់៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ៩៩។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីធ្លាក់ស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបនូវរឿងអាស្រូវដោយសារតែការរំខាននិងការបំពេញតួនាទីគិតគូរអោយបានដិតដល់ធ្វើឲ្យសហការីនិយាយដើម ហើយបើលោកអ្នកជាស្ត្រីភេទវិញនោះមិនគួរអោយដើររហេតរហូតម្នាក់ឯងទេ គួរតែខ្នះខ្នែងរិះរកសម្ងំសុខល្អជាង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មិនមានការរីកចម្រើនឡើយដូច្នេះលោកអ្នកត្រូវចេះចាយវាយឲ្យបានត្រឹមត្រូវ ហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយ ក្រែងជួបវិបត្តិថវិការណាមួយឡើងនៅគ្រាខាងមុខ។ រីឯសម្ព័ន្ធស្នេហានៅក្នុងចិត្តច្រើនមានការមួរម៉ៅដាក់គ្នា៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋី នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះទាំងការចាត់ចែងការងារចាស់និងការងារដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរនិងមុខជំនួញ។ ចំណែកការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ មានភាពផ្អែមល្ហែមនឹងគ្នាល្អប្រពៃណាស់៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦៦។
-សូមខមិនលេខ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីល្អជាមធ្យម។ រាល់ការងាររបស់លោកអ្នកសម្រាប់ថ្ងៃនេះមានសភាពឡើងចុះមិនច្បាស់លាស់ទេ ហេតុនេះចូរលោកអ្នកមានការប្រយ័ត្នប្រយែងនិងពុះពារអោយបានខ្លាំងក្លាបន្តទៀតទើបលោកអ្នកអាចសម្រេចបានជោគជ័យ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដោយស្រួលទេដោយមិនមានអ្វីមករាំងស្ទះឡើយ។ សម្ព័ន្ធស្នេហាគូស្នេហ៍ចេះអត់ឱនអោយគ្នាល្អណាស់៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃសំណាងគឺលេខ ២១និងលេខ ៨២។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីល្អជាមធ្យម។ ថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដែលមានសភាពពិបាករុលទៅមុខព្រោះមានសភាពប្រទាំងប្រទើសច្រើន ហើយក្រុមមនុស្សនៅជុំវិញខ្លួននោះគឺចាំតែឈ្លានីសនិងមើលបំណាំបង្ករឿងដាក់លោកអ្នកផង ការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រាក់កាស។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ ការជួញដូរទីជិតឆ្ងាយជួបតែរឿងរកាំកូសដែរទេ។ រីឯសម្ព័ន្ធស្នេហាមានការប្រែប្រួលជួនល្អជួនអាក្រក់ផ្លាស់ប្តូរជាញឹកញាប់៕