Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​៣​នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធ​ករណី​កាប់​គាស់​រុករាន​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ

​ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ បានសម្រេច​ឃុំខ្លួន​បុរស​៣​នាក់ ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ករណី​កាប់​គាស់​រុករាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ តាម​ប​ញ្ញ​តិ​មាត្រា​៦២ និង​មាត្រា​៥៦ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។

​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​មាន ១.​ឈ្មោះ ឆោម វិជ្ជា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ២.​ឈ្មោះ​ឆោម វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​៣.​ឈ្មោះ​ឈិន អាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​។ ជន​ត្រូវ​ចោទ​ទាំង​៣​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប៉ោ​ដើម​ចេក ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ និង​ដុត​ព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ដែលមាន​ផ្ទៃដី​រង​ការកាប់​រាន​ទំហំ​៤​ហិកតា នៅត្រង់ចំណុច​អូរ​កាច់ចង្កេះ ស្ថិត​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ អាសន្ន​នៅ​ពន្ធនាគារ​រង់ចាំ​ការជំនុំជម្រះ​អង្គសេចក្ដី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×