Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិន័យ​ជា​សាច់ប្រាក់ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ ដែលមាន​៩​ជំពូក និង​៣៥​មាត្រា ដើម្បី​ពិន័យ​ទៅលើ បុគ្គល​ណា​ដែល​មិន​គោរព​ទៅតាម​វិធានការ សុខាភិបាល និង​ធ្វើឱ្យ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​កាន់តែ​រីក​ធំ​ទៅ​។

​ខ្លឹមសារ​សង្ខេបនៃ​ការពិន័យ​ជា​សាច់ប្រាក់ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ ដែលមាន​នៅក្នុង​អនុក្រឹត្យ​នេះ បាន ចែង មាន​ដូចតទៅ​៖

  • អត់​ពាក់​ម៉ាស ពិន័យ ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល​
  • រៀបចំ​ការជួបជុំ ពិន័យ ១​លាន​រៀល ទៅ ៥​លាន​រៀល​
  • មិន​ព្រមឱ្យ​សំណាក ពិន័យ​១​លាន​រៀល ទៅ​៥​លាន​រៀល​
  • គេច​ពី​ច​ត្តា​ឡី​ស័ក ពិន័យ​១​លាន​រៀល ទៅ​៥​លាន​រៀល​
  • អ្នកផ្ដើមគំនិត​ញុះញង់ ពិន័យ​១០​លាន​រៀល ទៅ​៥០​លាន​រៀល​
  • មិន​ព្រម​នៅ​ដាច់ដោយឡែក​អំឡុងពេល​ព្យាបាល ២​លាន​រៀល ទៅ ១០​លាន​រៀល​
  • ចាត់ចែង​សាកសព​ល្មើស​មាត្រា​១៥ ពិន័យ ៥​លាន​រៀល ទៅ ២០​លាន​រៀល​
  • គ្រឹះស្ថាន​សុខាភិបាល​ឯកជន មិន​ជូនដំណឹង​ទៅ​ក្រសួងសុខាភិបាល ករណី​មាន​អ្នកជំងឺ​កូ​វីដ​១៩ ពិន័យ ១០​លាន​រៀល ទៅ ៥០​លាន​រៀល​

​គួរ​បញ្ជាក់ថា អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​បក ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ ឆ្លង​រាល ដាល នៃ​ជំងឺ​កូ​វីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×