Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​លំនៅឋាន សម្រាប់​សម្រាក​លម្ហែកាយ​ដ៏​ពេញនិយម នៅ​ខេត្តកំពត កំពុងអភិវឌ្ឍន៍​យ៉ាង​លេចធ្លោ​

​កំពត ៖ ទោះបី​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​កូ​វីដ​-១៩​ដោយ​ក៏ ក៏​ទីតាំង​មួយចំនួន​នៅ​ខេត្តកំពត​នៅមាន សកម្ម ភាព​សាង់សង់​អ​ច​នល​ទ្រព្យ​ជា​ហូរហែរ​។ ភូមិ​តា​ដិ​ប សង្កាត់​អណ្តូង​ខ្មែរ ខេត្តកំពត ជាទី​តាំង​ដែល​គេ​មើល ឃើញថា កំពុងមាន​ការអភិវឌ្ឍ និង​បានប្រែក្លាយ​តំបន់​នោះ ជាទី​តាំង​ដែល​លំនៅឋាន​សម្រាប់​សម្រាកលម្ហែ​កាយ​ដ៏​ពេញនិយម ពិសេស​គឺ​សម្រាប់​ជនបរទេស ដែល​តែង តែ​ទៅលេង​កម្សាន្ត​និង​រស់នៅ​ទីនោះ​ជា​ហូរហែ រហូតដល់​គេ​ហៅ​ភូមិ​នោះ​ថា “​ភូមិ​បារាំង (​ក្រៅផ្លូវការ​) ។​

​ភូមិ​តា​ដិ​ប ឬ ហៅថា “​ភូមិ​បារាំង​”​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៤៤៧​គ្រួសារ ស្មើនឹង ២៥៦០​នាក់​។ ប្រជាជន​ភាគច្រើន មាន​ជីវភាព​ធូរធា ដោយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សកម្មភាព​អភិវឌ្ឍន៍​នៅ​នោះ បន្ត​ធ្វើឡើង​ឥតឈប់ឈរ ធ្វើឱ្យ​ដី​កាន់តែ​មានតម្លៃ​ខ្ពស់ បើទោះបី​កំពុងស្ថិត​នៅក្នុង​អន្តរកាល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​ដីស្រែ និង​ដីចំការ​តំបន់​នេះ បានក្លាយ​ទៅជា​ដី​សម្រាប់​សាងសង់​សណ្ឋាគារ ប៊ូ​ទិ​ក បឹង​ហ្គា​ឡូ និង​ផ្ទះ​វីឡា​ជាដើម ហើយ​បច្ចុប្បន្ននេះ នៅតែ​បន្ត​សាងសង់​ឥតឈប់ឈរ​បន្ថែម​ជាច្រើន​កន្លែង​ទៀត​។​

​គួរ​បញ្ជាក់ថា បើតាម​លោក ហ៊ូ សុខន អនុប្រធាន​ភូមិ​តា​ដិ​ប បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ ឱ្យ​តម្លៃ​ខ្លាំងណាស់​ចំពោះ​សុខសន្តិភាព និង​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​។ តំណាងឱ្យ​ពលរដ្ឋ​ភូមិ​តា​ដិ​ប លោក​នឹង​បន្ត​ខិតខំ​អនុវត្តតាម​ការចង្អុល​បង្ហាញ និង​បន្ត​គាំទ្រ ថែរក្សា​សន្តិភាព ដែលមាន​សព្វថ្ងៃ​ឱ្យបាន​គង់វង្ស​។ លោ​កប​ន្តែ​ម​ថា ភូមិ​តា​ដិ​ប​ឥឡូវនេះ មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង អគ្គីសនី គ្រប់​ទីកន្លែង​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×