មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អន្ទិត កក្កដា សុភ័ណ្ឌ បានប្រកាសនៅក្នុងផេកផ្លូវការរបស់ខ្លួនថា ខ្លួនបានវិជ្ជមាន-១៩។
នេះជាសំណេរទាំងស្រុងរបស់ លោក កក្កដា សុភ័ណ្ឌ៖ «Update to my health !
ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។
អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។
សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…
សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។
មណ្ឌលសុខភាពចាក់អង្រែ COVID19 Sorry»។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អន្ទិត កក្កដា សុភ័ណ្ឌ បានទៅចូលរួមពិធីមង្គលការមួយផងដែរ ដោយតាមផេកបានបង្ហោះផងដែរថា៖ «តែខ្លួនប្រុសម្តងមើល ចាំមើលមានអាណា Share ទើសទៀតអត់
សំអាការ ណាក់ដាដា ផ្សារអង្គសឹង្គ ផាត់មុខ Pich Mekup ធ្វើសក់ បងពេជ្រ ជំនួយការ អានាងអ្នកស្លៀក ក្រុមការងារសំអាង»។
ទាក់ទងនឹងបញ្ហានេះផងដែរ បើតាមគណនីហ្វេសប៊ុកលោក Sea Seakleng សៀ សៀកឡេង បានបញ្ជាក់ឲ្យដឹងថា «សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវ កំពុងដុតដៃដុតជើង ស្រាវជ្រាវអ្នកពាក់ព័ន្ធជាមួយ លោក កក្កដា សុភ័ណ្ឌ ក្រោយរកឃើញកើតជំងឺកូវីដ ពិសេសមង្គលការមួយនៅផ្សារអង្គសឹង្គ ស្រុកសំរោង។ សូមអ្នកដឹងខ្លួនរួសរាន់ទៅពិនិត្យសំណាក ជៀសវាងដើរហើរទៅកាន់តែច្រើន។ ជូនពរគាត់ឆាប់ជាសះស្បើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






