Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧៣​ថ្ងៃ : ស្លាប់​៣៥៤​នាក់ និង​របួស ៩៩៥​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញៈ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៧៣​ថ្ងៃ បាន​កើតឡើង​ចំនួន ៦៤០​លើក គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ មាន​មនុស្ស​ចំនួន ៣៥៤​នាក់ បាន​ស្លាប់ និង​របួស​ចំនួន ៩៩៥​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៥៧២​នស​ក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ៩​លើក ស្លាប់ ៧​នាក់ និង​របួសធ្ងន់ ៤​នាក់​។​
​។​

​របាយការណ៍​បាន​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៦៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៦០០៧៨​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៤៤១១៤​គ្រឿង និង​រថយន្ត​ចំនួន ១៥៩៦៤​គ្រឿង ក្នុងនោះ​រថយន្ត​តូច ១២៩០៧​គ្រឿង និង​ធំ ៣០៥៧​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×