Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ភរិយា បង្ហាញ​អារម្មណ៍​មួយ​នេះ​ទៅកាន់​កូនៗ ខណៈ​មិនទាន់​អាចមក​ជួប​បាន ដោយសារតែ​…

​បច្ចុប្បន្ននេះ ជំងឺ​កូ​វីដ​-19 បាននិងកំពុង​វាយលុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​របស់​យើង​យ៉ាងខ្លាំង ដោយ​ពុំ​មានការ​ថមថយ​នោះទេ​។ ហេតុនេះ រាជរដ្ឋាភិបាល និង​ក៏​ដូច​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស គឺ​ក្រុមគ្រូពេទ្យ​ជួរមុខ បាន​កំពុងធ្វើការ​ងារ​នេះ​យ៉ាង​សស្រាក់សស្រាំ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ព្រោះតែ​ដើម្បី​សុខ​សុវត្ថិភាព​បងប្អូន​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស​។​

​ជាការ​ពិតណាស់ ដោយសារតែ​កាតព្វកិច្ច​ការងារ​មួយ​នេះ ឃើញថា​ទាំង​មន្ត្រី និង​ក្រុមគ្រូពេទ្យ គឺ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ ទាំង​ក្តី​នឹករលឹក​ជាខ្លាំង និង​បាន​ត្រឹម​ឃើញ​មុខ​គ្នា​តាមរយៈ​វីដេអូ​ខ​ល​ប៉ុណ្ណោះ​។​

​ជាក់ស្តែង នៅមុននេះ​បន្តិច ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​នូវ​សំណេរ​ទាំង​រូបលោក និង​ភរិយា​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី បង្ហាញ​នូវ​អារម្មណ៍​នឹករលឹក​ទៅ​កូន​ពី​ចម្ងាយ​យ៉ាង​ដូច្នេះ​ថា​៖ «​យប់មិញ​កូនស្រី​ទី​២ បាន​វីដេអូ​ខ​លម​ក សួរថា​ប៉ា​និង​ម៉ាក់ បាត់​ទៅណា បាន​អត់​ឃើញ​មកជួប​កូន​និង​អូន​សិទ្ធ ច្រើន​ថ្ងៃ​ហើយ​?

​ដោយសារ​តម្រូវការ​កា​រងារ​ពេលនេះ ប៉ា​និង​ម៉ាក់​មិនទាន់​អាច​ជួប​កូនៗ​ដោយផ្ទាល់​ឬ​នាំ​កូន​ដើរលេង​បានទេ បានត្រឹមតែ​ជួប​តាម វីដេអូ​ខ​ល​សិន​… ប៉ា​និង​ម៉ាក់​សន្យាថា ពេល​កិច្ចការ​បាន​ចប់​ស្រួលបួល​នឹង​ទៅ​ជួប​កូន​ភ្លាម​…

​ខ្ញុំ​គិតថា​បងប្អូន​ជាច្រើន ប្រាកដ​ជាយ​ល់ពី​អារម្មណ៍​មួយ​នេះ ជាពិសេស​បងប្អូន​ក្រុមគ្រូពេទ្យ​ជួរមុខ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​-១៩ សូម​បងប្អូន​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង សង្គមជាតិ​យើង និង​ប្រជាជន​យើង​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ពីព្រោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ គឺ​ផ្តើមចេញពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នកដទៃ​។​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×