Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ បទល្មើស​ដែលមាន​ចែង​សំខាន់ៗ នៅក្នុង​ច្បាប់​កូ​វីដ​១៩ គឺមាន​ចំនួន ៥​បទល្មើស​

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត គឺ​បាន​បង្កើត​ឲ្យ​មាន​បទល្មើស​ចំនួន​៥ ក្នុងករណី​មាន​អ្នក​បំពាន​ទៅលើ​វិធានការណ៍​ក្នុងការ​ប្រយុទ្ធ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ក​ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​១៩ ឆ្លង​រាលដាល​ទូទាំងប្រទេស​។ ហើយ​បទល្មើស​ដែល​មានចែង​សំខាន់ៗ នៅក្នុង​ច្បាប់​នេះ គឺមាន​ចំនួន ៥​បទល្មើស​។​

​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ​ថា បទល្មើស​ទី​១. គឺ​បទ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ១០​លាន​រៀល កាលបើ​អំពើ​ខាងលើនេះ​បាន​បណ្តាលឱ្យមាន​ការចម្លង​ជំងឺ កូ​វីដ​-១៩ ដល់​អ្នកដទៃ​។

​បទល្មើស​ទី​២. អំពើ​គេចវេះ​ពី​ការព្យាបាល​ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ ៥​លាន​រៀល ទៅ ២០​លាន​រៀល​។ ហើយ​ទោស​នេះ ត្រូវ​បង្កើន​ស្ថាន​ទម្ងន់ទោស​ដាក់ពន្ធនាគា​រ​ពី​៥​ឆ្នាំ ទៅ ១០​ឆ្នាំ កាលបើ​អំពើ​ខាងលើនេះ​បាន​បណ្តាលឱ្យ មានការ​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​។

​បទល្មើស​ទី​៣. អំពើ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​ភូ​រីដ​-១៩ ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៥​ឆ្នាំ ទៅ ១០​ឆ្នាំ​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០(​ដប់​)​ឆ្នាំ ទៅ ២០(​ម្ភៃ​)​ឆ្នាំ កាលបើ​អំពើ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការរៀបចំ​ជា​ក្រុម​ឬ​អង្គការ​ចាត់តាំង​។

​បទល្មើស​ទី​៤. អំពើ​មិន​គោរព​វិធានការ​រដ្ឋបាល ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ពីមួយ​លាន​រៀល ទៅ ប្រាំ​លាន​រៀល​។ ហើយ​បើសិន​ការមិន​គោរព​នេះ​បណ្តាល​ឲ្យ​មានការ​ចម្លងជំងឺ​ទៅ​អ្ន​កដទ​ទៃ គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ ៣​ឆ្នាំ​។
​បទល្មើស​ទី​៥. អំពើ​រារាំង​ដល់​ការអនុវត្ត​វិធានការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ពីរលាន​រៀល ទៅ ដប់​លាន​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២(​ពីរ​)​ឆ្នាំ ទៅ ៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥.០០០.០០០(​ប្រាំ​លាន​) រៀល ទៅ ២០.០០០.០០០ (​ម្ភៃ​លាន )​រៀល កាលបើ​អំពើ​ខាងលើនេះ​បណ្តាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​៕ រក្សា​សិទ្ធិ​ដោយៈ​ចេស្តារ​

×