Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់ ក្មេង​ទំនើង​ដេញ​កាប់​គ្នា ដូច​រឿង​ចិន បែរជា​ច្រឡំ​ប៉ះចំ​អ្នក​អត់​ដឹងអី​

​ស្ទឹងត្រែង ៖ ក្មេង​ទំនើង​ពីរ​ក្រុម​បង្កទំនាស់​រហូត​ដេញ​កាប់​គ្នា ក៏​ឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោងជាង ៧ យប់​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២១ ចំណុច​ធនាគារ​កា​ណា​ឌី​យា ស្ថិតនៅ​ភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង ។​
ប្រភពព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុការណ៍​ក្មេង​ទំនើង​ពីរ​ក្រុម គឺជា​ករណី​ហិង្សា​ដោយ​ចេតនា​(​មាន​ស្ថាន​ទម្ងន់ ) បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ឈ្មោះ សឿន ពិសិដ្ឋ ភេទ​ប្រុស និង​បក្ខពួក បាន​ដេញ​កាប់​គ្នា​ជាមួយ​ក្រុម​ម្ខាង​ទៀត​ឈ្មោះ ក្តឹប ជា​ឣ្ន​កភូមិ​ស្រែ​ពោធិ៍ ។

​បន្ទាប់មក​ឈ្មោះ​ក្តឹប និង​បក្សពួក​បីនាក់ បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​ដេញ​កាប់​សងសឹក​ក្រុម សឿន ពិ​សិទ្ធ ភេទ​ប្រុស ឣា​យុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង បែរមក​ត្រូវ​ឈ្មោះ​ហៃ ដា​រ័ត្ន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្រែ​ក្រសាំង​(​កាប់​ច្រឡំ​) ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ហើយ​បន្ត​កាប់​ម៉ូតូ​របស់​ក្រុម​ឈ្មោះ​សឿន ពិសិដ្ឋ នឹង​ម៉ូតូ​នៅក្បែរ​គ្នា​បណ្ដាលឱ្យ​ខូចខាត​ទាំងស្រុង​។ រីឯ​ជនរងគ្រោះ​ឈ្មោះ ហៃ ដា​រ័ត្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​
​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សឿន​ពិសិដ្ឋ ព្រមទាំង​ដកហូត​វត្ថុតាង​កាំបិតផ្គាក់​ចំនួន​ពីរ​ដើម ម៉ូតូ​មួយគ្រឿង គ្មាន​ផ្លាកលេខ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នឹង​បន្ត​ស្រាវជ្រាវ​យក​បក្ខពួក​ជ​ន​ល្មើស ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×