Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ ជូនដំណឹង​ពី​ការបែងចែក​កូតា​សម្រាប់​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​កូរ៉េ​តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​

​ភ្នំពេញ​៖ យោងតាម​ផេ​ក​ហ្វេ​ក​បុក​របស់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ជូនដំណឹង ពី​ការបែងចែក​កូតា​សម្រាប់​ពលករ កម្ពុជា​ទៅធ្វើ​ការ នៅ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS)​។​

​បើទោះបី​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មិនទាន់​មានការ​ថម​ថយ​ក៏ដោយ ក៏​រដ្ឋាភិបាល​កូរ៉េ​នៅតែ​បន្ត​ផ្តល់​កូតា​ចំនួន ៥០​ភាគរយ សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០២១ ដែល​ក្នុងនោះ​មាន​វិស័យ​ឧស្សាហកម្ម​ចំនួន ៣,៤០៤​នាក់ ហើយ សម្រាប់​ឆមាស​ទី​២​ឆ្នាំ​២០២១ កម្ពុជា នឹង​ទទួលបាន​កូតា​បន្ថែមទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​។​

​ដោយឡែក ចំនួន​ពលករ​ដែល​ត្រូវបាន​អនុញ្ញាត​ដាក់ចូល​ក្នុង​បញ្ជី​សុំ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន​សរុប ២២,៦៩៧ ក្នុងនោះ វិស័យ​ឧស្សាហកម្ម ចំនួន ១៦,២៦១​នាក់​; វិស័យ​កសិកម្ម​&​ចិញ្ចឹមសត្វ ចំនួន ៥,៧៧៨​នាក់ និង វិស័យ​សំណង់ ចំនួន ៦៥៨​នាក់​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹមថា នឹង​ទទួលបាន​កូតា​បន្ថែមទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាពល្អ​ប្រសើរឡើង​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×