Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ​គេ​ចែករំលែក​ព្រោងព្រាត ស្រាប់តែ​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ចេញមក​បញ្ជាក់​ច្បាស់ៗ​ថា តាមពិត​រូបនេះ​….

​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ដោយនៅ​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ អន្ទិត កក្កដា សុ​ភ័​ណ្ឌ បានប្រកាស​នៅក្នុង​ផេ​ក​ផ្លូវការ​របស់ខ្លួន​ថា ខ្លួន​បាន​វិជ្ជមាន​-១៩ និង​សុំទោស​ទៅដល់​អ្នក​គ្រប់គ្នា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​។​

​នេះ​ជា​សំណេរ​ទាំងស្រុង​របស់ អន្ទិត កក្កដា សុ​ភ័​ណ្ឌ​៖ «Update to my health ! ខ្ញុំ កក្កដា សោ​ភ័​ណ្ឌ បានទទួល​លទ្ធផល​ពី​គ្រូពេទ្យ​ថា ខ្ញុំ Positive, មាន​ផ្ទុកមេរោគ Covid-19 នេះ​ពិតមែន​។ អ្វីដែល​ស្មាន​មិន​ដល់ បានកើត​ឡើង​ហើយ​… ឥឡូវនេះ ខ្ញុំ​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ នឹង ពង្រឹងស្មារតី​ឲ្យ​បានល្អ រងចាំ​ការព្យាបាល ។ សូមទោស​អ្នក​រាល់គ្នា​ផង​… បើ​ខ្ញុំ​មិន​មក​ពិនិត្យ ខ្ញុំ​គេចវេស វា​ជា​រឿង​មិនល្អ​ទេ សុខចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា​ជេ​ខ្ញុំ​… សូមទោស​មិត្តភក្តិ អ្នក​រាប់អាន ដែល​ខ្ញុំ​នាំទុក្ខ​អោយ​.. សូមមេត្តា​ទៅពិនិត្យ​សុខភាព​ដែល​នៅ​ជិត នឹង ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល កុំ​ឲ្យ​ស្តាយក្រោយ​ដូច​ខ្ញុំ​។ មណ្ឌល​សុខភាព​ចាក់អង្រែ COVID19 Sorry»​។​

​ពិតមែន​ហើយ ក្រៅពី​អ្នកពាក់ព័ន្ធ​ជាមួយ​នៅក្នុង​ពិធីមង្គលការ​មួយ​នៅក្នុង​ខេត្តតាកែវ នោះគេ​ក៏​ពុំបាន​ដឹងថា មាន​អ្នកណា​ខ្លះទៀត​ទេ ដែល​ក៏បាន​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​នឹង​នាង​អន្ទិត​រូបនេះ​នោះទេ​។​

​តែ​យ៉ាងណាមិញ ក្រោយពី​បានឃើញ​មានការ​ចែករំលែក នូវ​រូបភាព​មួយ​សន្លឹក​រវាង អន្ទិត កក្កដា សុ​ភ័​ណ្ឌ និង​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ដែល​នាំ​ឲ្យ​មានការ​យល់ច្រឡំ នៅពេលនេះ ព្រះ​នាង ក៏បាន​ចេញមក​បកស្រាយ​ឲ្យ​ដឹង​ច្បាស់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ជិត​ឆ្ងាយ​ទាំងអស់ ដែល​ព្រួយបារម្ភ​អំពីខ្ញុំ ក្រោយពី​មានការ​ផុស​ផ្សាយ​ថា លោក កក្កដា សុ​ភ័​ណ្ឌ បាន​ជួប​ខ្ញុំ​។

​ខ្ញុំ​ចង់​ជម្រាប​ថា រូបនេះ ថត​ជិត​មួយឆ្នាំ​មកហើយ ដែល​កាលនោះ​រូបគាត់​បានមក​លេង​ខ្ញុំ​នៅ​ព្រះ​ដំណាក់ មែន តែ​តាំងពី​ពេលនោះ​មកនេះ​ខ្ញុំ​ពុំដែល​បាន​ជួប​គាត់​ទៀត​នោះទេ​។

​ខ្ញុំ​សូម​អរគុណ​ណាស់​ដែល​ពុក​ម៉ែ​បងប្អូន​ព្រួយបារម្ភ​អំពី សុខភាព​ខ្ញុំ ខ្ញុំ​និង​ក្រុមគ្រួសារ​ពុំបាន​ចេញពី​ព្រះ​ដំណាក់​បើ​គ្មាន​ការចាំបាច់​នោះទេ ទោះបីជា​ចេញទៅ​ណា​មក​ណា​ក៏​ពាក់​ម៉ាស និង​លាងដៃ​ដោយ​អាល់កុល​ការពារ​ជាប្រចាំ​ដែរ​។

​ខ្ញុំ​និង​ក្រុមគ្រួសារ​សូម​ជូនពរ​ដល់​បងប្អូន​ដែល​កំពុងមាន​ជំងឺ​កូ​វីដ​ទាំងអស់​ទាំង​សិល្បករ ក៏ដូចជា​ប្រជាជន​ដទៃទៀត​ឆាប់​ជាសះស្បើយ​ឡើងវិញ ហើយ​បងប្អូន​ទាំង​សូមមេត្តា​រួមគ្នា​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារា​ចរណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​នៃ​យើង​។

​ជាមួយគ្នា​ខ្ញុំ និង​ក្រុមគ្រួសារ​ក៏​សូម​បួងសួង​ទេវតា​ថែរក្សា​ប្រទេស​កម្ពុជា សូមជួយ​ថែរក្សា​ការពារ​ប្រជាជន​ខ្មែរ ក៏ដូចជា​ប្រ​ទ ស​កម្ពុជា​ទាំងមូល​បាន​ជៀស​ផុតពី​ជំងឺ​កូ​វីដ​១៩​នេះ អោយបាន​ឆាប់ៗ​បំផុត​។​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×