Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ចាប់ខ្លួន​ពលករ​ខ្មែ ៦​នាក់ ស៊ីឈ្នួល​កាប់​ឈើ នៅ​ប៉ាង​ស៊ី​ដា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​

​ស្រះកែវ -​ថៃ : ថៃ​ចាប់ខ្លួន​ពលករ​ខ្មែ ៦​នាក់ ស៊ីឈ្នួល​កាប់​នៅ​ប៉ាង​ស៊ី​ដា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ គឺ​ក្នុងចំណោម​ជនជាតិខ្មែរ​ជាង​២០​នាក់​។​

​ក្រុម​តម្រួត​(​នគរបាល​)​ថៃ និង​កំលាំង​មេព្រៃ​ប្រចាំ​តំបន់​ឧទ្យាន​ជាតិ ប៉ាង​ស៊ី​ដា បានធ្វើ​ឡើង​ពីថ្ងៃ​រសៀល​រហូតដល់​ម៉ោង​៦​ល្ងាច ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ ទើប​ចាប់ខ្លួន​ពួកគេ​បាន​នៅ​ចំណុច ទឹកធ្លាក់​ផា​តា​ខៀន ក្នុងភូមិ​១១ ឃុំ​ថា​យ៉ែ​ក ស្រុក​មឿង ខេត្ត​ស្រះកែវ​។ តំបន់​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ស្ថិតនៅក្នុង​ស្រុក​ថា​យ៉ែ​ក​ខេត្ត​ស្រះកែវ​។​

​ប្រភពព័ត៌មាន​ដែល​ប្រាប់​សារ​ព៍​ត័​មាន​ថៃ​ដូចដែល​ផ្សាយ​ថា : មាន​រថយន្ត​ចំនួន​២​គ្រឿង រួម​ជាមួយនឹង​មនុស្ស​ជាង​២០​នាក់​ស្ថិតនៅលើ​នោះ តែ​ចាប់បាន​មនុស្ស​៦​នាក់ ឈើ​គ្រញូង​ចំនួន ២៦ ផ្ទាំង រណា​យន្ត​១​គ្រឿង និង​រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា វី​ហ្គូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាងកក ៦៥៧៩ ។ រថយន្ត​មួយគ្រឿង​ទៀត មនុស្ស​មួយចំនួន​បាន​បើក​រត់គេច​។​

​ពលករ​ខ្មែរ​ទាំងនោះ និយាយថា កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧ ពួកខ្លួន​មាន​គ្នា​ចំនួន​២៧​នាក់ ត្រូវបាន​ជនជាតិ​ថៃ​ទាក់ទង​អោយ​ចូលទៅ​លីឈើ​គ្រញូង​ដោយ​អោយ​តម្លៃ​ក្នុង​១​គីឡូក្រាម ២០០ បាត​ប្រាក់​ថៃ​។ ជនជាតិ​ថៃ យក​រថយន្ត​ចំនួន​២​គ្រឿង​ទៅ​ចាំ​ទទួល​នៅ​ប៉ោយប៉ែត​វេលា​ម៉ោង​៨​យប់ ។ ពលករ​និយាយ​បន្តថា : ពួកគេ​មាន​ត្រឹមតែ​ជា​អ្នក​ស្ពាយ និង​ជញ្ជូន​មក​ខាងក្រៅ ។​

​លុះ​ថ្ងៃទី​១៨ ខែតុលា ទើបត្រូវ​ជញ្ជូន​ចេញពី​ព្រៃ ដោយមាន​ថៃ​ម្នាក់​ជា​អ្នក​នាំ​ផ្លូវ ។ ហើយក៏​បាន​យក​ឈើ​ទាំង​នោះមក​លាក់ទុក​ជាប​ណ្តោះ​អាសន្ន នៅត្រង់ចំណុច​ក្បែ​ទឹកធ្លាក់​។ ក្រោយពី​មាន​សភាព​ស្ងាត់​ឡើង​រថយន្ត ក៏ត្រូវ​សមត្ថកិច្ច​ចាប់បាន​។ ពលករ​ខ្មែរ​ជាមួយ​វត្ថុតាង រក្សាទុក​អធិការដ្ឋាន​តម្រួត​ប៉ាង​ស៊ី​ដា​៕ ដោយ : បន្ទាយ​

 

×