Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ៖ វីរុស​កូ​វីដ​-១៩ បំ​ម្លែ​ង​ថ្មី គឺ​ការចម្លង​ពី​៦​ទៅ​៧​នាក់ ក្នុងពេល​តែមួយ​

​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា វីរុស​កូ​វីដ​-១៩ ថ្មី គឺ​ការចម្លង​ពី ៦​ទៅ​៧​នាក់ ក្នុងពេល​តែមួយ​។ ដោយ​ពីមុន​វីរុស​កូ​វីដ​១៩ មិនទាន់​បំ​ម្លែ​ង​ថ្មី គឺ​ការចម្លង​តែ ៣ ឬ ៤​នាក់ តែប៉ុណ្ណោះ​។ ការបញ្ជាក់​នេះ នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀតថា វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី សាហាវ និង​ខ្លាំង​ជាង​វីរុស​នាពេល​មុនៗ ដែល​អាចធ្វើឱ្យ​បុគ្គល​ស្លាប់​បាន​គ្រប់ពេលវេលា ដែល​ថ្មីៗ​នេះ មាន​ករណី​ស្លាប់​មួយ​នាក់​រួចទៅហើយៗ ក៏​នៅមាន​អ្នក​ដែល​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​មួយចំនួនទៀត​ដែរ​ដែល​ក្រុមគ្រូពេទ្យ​កំពុងតែ​ជួយសង្គ្រោះ​យ៉ាង​មមាញឹក​ជាទីបំផុត​។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី កំពុងតែ​ចរាចរ​យ៉ាងសកម្ម​ខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​យ​ង​មិនដឹងថា​វា​នៅទីណា​ខ្លះ​នោះទេ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​នេះ​តែម្តង ដែលមាន​ការចម្លង​បន្ត​គ្នា​លឿន​ណាស់ និង​ឆ្លង​បន្តទៅ​ខេត្ត មួយចំនួន​រួចទៅហើយ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន លើ​ស្ថានភាព​ឆ្លង​បច្ចុប្បន្ននេះ ដែល​ខ្ញុំ​ធ្លាប់បាន​ពន្យល់​រួចហើយ គឺ​វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី កំពុងតែ​ចរាចរ​យ៉ាងសកម្ម​ខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​យ​ង​មិនដឹងថា​វា​នៅទីណា​ខ្លះ​នោះទេ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​នេះ​តែម្តង ដែលមាន​ការចម្លង​បន្ត​គ្នា​លឿន​ណាស់ និង​ឆ្លង​បន្តទៅ​ខេត្ត មួយចំនួន​រួចទៅហើយ​។ ដូច្នេះ​ពេលនេះ​នៅផ្ទះ និង​កុំ​ធ្វើការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មិនត្រូវ​បង្ក​ការជួបជុំ​គ្នាច្រើន​ណាមួយ​នោះទេ ដូចជា​ពី​ធី​មង្គលការ ឡើងផ្ទះ បុណ្យ​សាសនា​ផ្សេងៗ ដោយ​ពន្យា​ពេល គឺ​ត្រូវតែ​ធ្វើ​នៅពេលនេះ​ជា​ចាំបាច់​បំផុត ដែលជា​វិធាន​ការជួយ​ដល់​ការ​កាត់ផ្តាច់​បាន​នូវ​ការចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​បានជា​អតិប្បរិមា​។ ជ្រើស​រើសយក​ការបញ្ឈប់​ការជួបជុំ ឫ​ការពន្យារពេល​នៃ​ការរៀបចំ​ពិធី​នានា ល្អប្រសើរ​ជាជាង​ការឆ្លង​ហើយ​អាច​ស្លាប់​បាន​គ្រប់ពេលវេលា​នាពេលនេះ​។

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី សូម​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព និង​មើល​កូនចៅ​ឱ្យបាន​ល្អ កុំឱ្យ​ដើរចេញ​ក្រៅ​រហេតរហូត សម្រាប់​មនុស្សពេញវ័យ បើ​មិនមាន​ការចាំបាច់​ទេនោះ សូម​នៅផ្ទះ ល្អ​ជាង​ការ​ចល័ត​ទៅ​កន្លែង​នេះ​កន្លែង​នោះ​ដែល​មិនមាន​ភាពចាំបាច់ ដែលមាន​ហានិភ័យ​ចម្លង​វីរុស​ប​ម្លែ​ង​ថ្មី​នេះ​ខ្ពស់​ណាស់​សម្រាប់​លោកអ្នក​នាពេលនេះ​។
​ដំណាក់កាល​នេះ ជា​ដំណាក់​លំបាក​ដែល​បុគ្គល​គ្រប់រូប មាន​កាត​បព្វ​កិច្ច​ចាំបាច់​ក្នុងការ​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល និង​វិធានការ​ផ្សេងៗ​ទៀត​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល​បានដាក់​ចេញ ដូចជា​ការអំពាវនាវ​ខាងលើនេះ​ជាដើម ហើយ​រួម​សាមគ្គី​គ្នា​ប្រយុទ្ធ​នឹង​សត្រូវ​អត់​ស្រមោល​និង​មិនដឹងថា​នៅទីណា​នោះ ទាំងអស់គ្នា ដែល​យើង​អាច​ឆ្លងកាត់​ការលំបាក​នាពេលនេះ​ទាំងអស់​។

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន លើកឡើងថា បរាជ័យ ឬ​ជោគជ័យ​លើ​ការប្រយុទ្ធ​នឹង​សត្រូវ​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី​នាពេលនេះ គឺ​អាស្រ័យ​លើ​ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី​នាពេលនេះ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

×