Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​សែន បញ្ជា​ឱ្យ​អភិបាលខេត្ត​-​រាជធានី ពិចារណា​បិទ​ពិធីមង្គលការ និង​ពិធី​ជួបជុំ​ទាំងអស់​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​-​រាជធានី ពិចារណា​បិទ​ពិធីមង្គលការ និង​ពិធី​ជួបជុំ​ទាំងអស់។

សារ​សំឡេង សម្តេច​តេ​ជោ ថ្លែង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ២០២១ ​លើកឡើងថា​ សូមពលរដ្ឋ​យោគយល់​ ពីព្រោះគ្រាន់តែក្នុងករណី​ នៅខេត្ត​តាកែវ​មួយ ​ធ្វើឲ្យមានហានិភយ​ច្រើន​ណាស់​ទៅហើយ​ ដូច្នេះ​សូមឲ្យ​អភិបាល​ខេត្ត​ទាំង​អស់​ ចេញ​លិខិត​ផ្អាកអាពាហ៍ពិពាហ៍​ និង​ពិធី​ជួបជុំ​នានា​នៅក្នុងដែនដីរបស់ខ្លួន​​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×