ភ្នំពេញ ៖ ថ្មីៗនេះ ក្រោយពីអន្ទិត សក្កដា សុភ័ណ្ឌ បានប្រកាសពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ថាខ្លួនបានឆ្លងកូវីដ១៩ ជាហេតុធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកពាក់ព័ន្ធនៅក្នុងពិធីមង្គលការមួយនៅក្នុងខេត្តតាកែវ កំពុងភ័យបុកពោះជាខ្លាំងតែម្តង។
ពាក់ព័ន្ធនឹងរឿងនេះផងដែរ អ្នកលេងបណ្តាញសង្គម ក៏បានចាប់អារម្មណ៍ទៅដល់កញ្ញា អាណារ៉ូស (Rose) ដែលគេធ្លាប់តែឃើញបង្ហាញភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង ជាមួយនាងអន្ទិត សក្កដា សុភ័ណ្ឌ តាមរយៈវីដេអូបង្ហោះជារឿយៗកាលពីពេលកន្លងមកនេះ ប៉ុន្តែ គេក៏មិនដឹងថា អ្នកទាំងពីរនៅតែបន្តទំនាក់ទំនងនឹងគ្នាមកដល់ពេលនេះទៀត ឬយ៉ាងណានោះទេ។
ដើម្បីស្រាយចម្ងល់នេះ កញ្ញា Rose បានចេញមកបញ្ជាក់គួរឲ្យភ្ញាក់ផ្អើលថា៖ «ខ្ញុំអត់ដែលបានជួបស្រីដា រយៈពេល១ខែពេញហើយ ដោយសារតែប្រដៅមិនស្តាប់ ហើយឈប់ឆាតសួររឿងបុគ្គលម្នាក់ហ្នឹងទៀតចាស! សូមអរគុណសូមជំរាបលា តែយ៉ាងណា ក៏នៅតែអាណិត ជូនពរសំណាងល្អហើយឆាប់ជា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





