Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផែង វណ្ណៈ ខ្លោចចិត្ត ក្រោយ​ឃើញ​នេន​១​អង្គរង​ទណ្ឌកម្ម ថា​ត្រឹម ៤-១០ រំពាត់​មិន​ថ្វី តែ​នេះ​គឺ​រហូតដល់​ទៅ​…

​ថ្មីៗ​នេះ តាមរយៈ​វីដេអូ​មួយ ដែល​បង្ហាញ​ពី​ទង្វើរ​នៃ​សកម្មភាព​ពី​សំណាក់​សង្ឃ​មួយអង្គ បាន​ប្រើ​រំពាត់​វាយ​ទៅលើ​នេនៗ​២​អង្គ ក្នុងនោះ​នេន​១​អង្គ ត្រូវ​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​រហូត ៥០ រំពាត់ បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា​តែម្តង​។​

​យ៉ាងណាមិញ បើតាម​លោក ផែង វណ្ណៈ បាន​ប្រាប់​ឲ្យ​ដឹងថា ទង្វើរ​ដាក់ទណ្ឌកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ គឺ​បាន​កើតឡើង​នៅ​វត្ត​បូរ ស្ថិតក្នុង​ខេត្តសៀមរាប​។ ហើយ​ករណីនេះ គឺ​មិនមែន​ទើបតែ​កើតឡើង​នោះ គឺ​បាន​កើតមាន​ឡើងជា​យូរណាស់​មកហើយ ប៉ុន្តែ​ទើប​បែកធ្លាយ​នៅពេលនេះ ដោយសារ​ការឈឺចាប់រ​បស់​ព្រះសង្ឃ អត់​ទ្រាំលែងបាន​តទៅទៀត​។​

​មកទល់​ម៉ោង​នេះ គេ​ក៏បាន​ដាក់​ការសង្ស័យ​ទៅលើ​ចៅអធិការ ដែលជា​អ្នក​នៅ​ពីក្រោយ​ខ្នង ឲ្យ​ប្រព្រឹត្ត​នូវ​ទង្វើ​ដាក់ទណ្ឌកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ​។ នេះ​គ្រាន់តែ​ជាការ​ដាក់​ការសង្ស័យ​របស់​មហាជន​ប៉ុណ្ណោះ តែ​ការពិត​យ៉ាងណា គឺ​ទុក​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​។​

​ដោយឡែក ក្រឡេក​មក​មើ​លពី​កំហឹង​មហាជន​វិញ ឃើញថា ពិតជា​ខ្លាំងក្លា​ណាស់ ដែល​អ្នកខ្លះ​ថា បើ​ប៉ះចំ​កូន​ខ្លួន​វិញ គឺ​ដឹង​តែ​បែក​ឈាម​វិញ​ហើយ​។ ក្នុងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ៗ​បាន​បញ្ចេញមតិ​ថា​៖ «​មិនគួរ​វាយ​ចឹ​ង​ទេ លើស​ហើយ ឬ​គ្មាន​ជម្រើស​ផ្សេង​ដាក់​ទារុណកម្ម បានមក​វាយ​ដល់​ថ្នាក់​ហ្នឹង​, ខ្លួន​ជា​អ្នកបួស​ប៉ុន្តែ​ចិត្ត​វិញ​ពោរពេញ​ទៅដោយ​ទោ​សះ​មោ​ហះ​ទៅវិញ​, ស៊ី​បាយ​ញាតិ​ញោម​ចំណុះជើងវត្ត​ច្រើន មាន​កម្លាំង​វាយ​បានល្អ​ណាស់​, សាហាវ​ណាស់ ក្រសួង​ធម្មការ និង​សាសនា ត្រូវតែ​ដោះស្រាយ​មិនគួរ​ឲ្យ​មានរឿង​បែបនេះ​ទៀតឡើយ​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​លើក​ឡើងជា​យោបល់​ល្អ​ថា​៖ «​បើសិនជា​លោក​មានការ​ខុសឆ្គង​ហ្នឹង​វិន័យ​សង្ឃ​យ៉ាងណាក្តី ជា​អ្នកបួស​ត្រូវមាន​មេត្តា ពុទ្ធ​វិន័យ​មិនមាន​ទណ្ឌកម្ម​បែប​ព្រៃផ្សៃ​ដូច្នេះ​ឡើយ បើទោះជា​ត្រូវ​ទទួល​វិន័យ​ក៏​គួរណា​មានការ​អប់រំ​ដោយ​ធម៌​ត្រជាក់ មិនគួរណា​វាយ​ហើយ​ថត​បង្ហោះ​ក្នុង​សភាព​ឃោរឃៅ​បែបនេះ​ឡើយ បើសិនជា​អាច​គួរ​កែប្រែ​វិន័យ​បែបនេះ​ចេញទៅ គ្រប់គ្នា​ឃើញ​ហើយ​គឺ​ពិបាក​ភ្នែក​មើល​ណាស់​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×