Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិចារណកថា ÷ យើងទាំងអស់គ្នា​ត្រូវតែ​ជា​យុទ្ធជន​ប្រយុទ្ធ​ប្រឆាំងនឹង​ខ្មាំងសត្រូវ COVID-19

​ភ្នំពេញ ៖ ចាប់តាំងពី​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះឡើង​ការ​រាលដាល​នៃ​មេរោគ SARS-COVID 2 ដែល នាំ​កើត​ជំងឺ​កូ​វីដ​-១៩ តាំងពី​ថ្ងៃ ២០ កុម្ភ​: មក កម្ពុជា​យើង​ត្រូវបាន​ជំងឺ​នេះ​រាតត្បាត​ញ៉ាំ​ញី​ដ៏​គួរ​ឲ្យ​កាន់តែ​ព្រួយបារម្ភ​ឡើងៗ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ប្រធាន CPP និង​ជា​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​សំឡេង​បន្ទាន់​ម្តង​ហើយ​ម្តងទៀត ទៅកាន់​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជនរួមជាតិ ជាពិសេស គណៈកម្មការ​អន្តរក្រសួង ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩ ដែលមាន ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល ជា​ប្រធាន ក្នុង​គោលបំណង​តែមួយគត់ គឺ​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងឋានៈ​ជា​ឪពុក​នៃ​មនុស្ស​មួយ​នគរ​។​

​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន ឬ​ទូរស័ព្ទ​វៃឆ្លាត តែងតែ​បើក​មើល​នូវ​ការជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដែលមាន លោកជំទាវ ឳ វណ្ណឌី​ន លោកជំទាវ យក់ សម្បត្តិ ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាលដែល​កំពុងធ្វើការ​ដ៏​មហា​មមាញឹកដើម្បី​ចង់ដឹង​ពីស​ភាព​រាតត្បាតនៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​កម្ពុជា​យើង​មាន​រួចជាស្រេច​ហើយ​នូវ​ច្បាប់​ជា​ធរមាន​នានា ព្រមទាំង​លិ​ខិ​តូ​បក​រណ៍ ទាំងឡាយ សមាសភាព​ឥស្សរជន​ជាន់ខ្ពស់ សម្រាប់​ដឹកនាំ​ការប្រតិបត្តិ​ច្បាប់​ទាំងនោះ សំដៅ​ប្រយុទ្ធ​យកឈ្នះ​ឲ្យ​ខាងតែបាន លើ​មេរោគ​ដ៏​កាច​សាហាវ​ចង្រៃ SARS-COVID 2 ដែល​នាំ​ឲ្យ​មាន​មហន្តរាយ​ដែល​កើតចេញពី​ជំងឺ COVID-19​។​

​កម្ពុជា​កំំ​ពុង​តែ​ដំណើការ​ចាក់​វាក់​សាំង​បង្ការ​ជូន​ពលរដ្ឋ​របស់ខ្លួន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​, កម្ពុជា​សូម​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​មហាមិត្ត​ចិន និង​មហាមិត្ត ឥណ្ឌា ដែល​ផ្តល់​វ៉ាក់សាំង​ក្នុងន័យ​មនុស្សធម៌​និយម​ដល់​កម្ពុជា នោះ​ពុំមែន​ក្នុងន័យ​នយោបាយ ដូច​ការចោទប្រកាន់រ​បស់​កម្លាំង​អមិត្ត អគតិ មកលើ រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ​។​

​ប្រជាជន​កម្ពុជា​គ្រប់ៗ​គ្នា ដែល​គ្រប់​វ័យ​ចាក់​ថ្នាំ​វ៉ាក់សាំង​ត្រូវតែ​រួសរាន់​ដោយ​ខ្លួនឯង​ផ្ទាល់ រួមផ្សំ​នឹង​ការខិតខំ​ជួយ​គាំពារ​របស់​អជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក្នុងការ​ធ្វើ​ឲ្យ​ខ្លួនឯង​បានទទួល​ការចាក់ វ៉ាក់សាំង ហើយ​ត្រូវ​បំពាក់​ឲ្យ​ខ្លួនឯង​ឲ្យ​ខាងតែបាន​នូវ​វិន័យ និង​សេចក្តីថ្លៃថ្នូរ​ក្នុងការ​រង់ចាំ​ការចាក់​ថ្នាំ​វ៉ាក់សាំង ដោយ​ត្រូវតែ​ធ្វើខ្លួន​ជា​ពលរដ្ឋ​ល្អ រួមចំណែក​បែប​ជា​យុទ្ធជន​លើ​សមរភូមិ​ប្រយុទ្ធ ប្រឆាំងនឹង​សត្រូវ​រួម ដែល​មើលមិនឃើញ COVID-19 ឲ្យ​សម្រេចបាន​ជោគជ័យ​តាម​បំណងប្រាថ្នា និង​ការរំពឹងទុក​របស់​ស​ម្តេច​ពុក​តេ​ជោ ហ៊ុនសែន​។​

​ភាពទន់ភ្លន់ សុភាពរាបសា ព្រមទាំង​ធ្វើ​អ្វីៗ​ច្រើនបែប​យ៉ាង​ទៀត ប្រកបដោយ​សុទិដ្ឋិនិយម​ដល់​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ដែលមាន​វ៉ាក់សាំង មាន​សមត្ថភាព​ក្នុងការ​ជួយផ្តល់​វ៉ាក់សាំង​តាម​ការដឹងឮ​របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​យកមក​ចាក់​ជូន​ប្រជាជន​កម្ពុជា​ពេញវ័យ រហូតដល់​ទៅជា​ង ១០​លាន​នាក់ នៅ​ទូទាំងប្រទេស ដូច្នេះ មានន័យថា បើ​ចាក់​វ៉ាក់សាំង​ក្នុង​ម្នាក់ៗ​ពីរដង កម្ពុជា​ត្រូវការ​វ៉ាក់សាំង​រហូតដល់​ប្រហែល ២០​លាន​ដូ​ស​ឯណោះ ទើបបាន​ចាក់​គ្រប់ៗ​គ្នា​។

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុម​ប្រទេស​ចតុរង្គ​ដែល​រួមមាន អាមេរិក ជប៉ុន ឥ​ណ្ណា និង អូស្ត្រាលី បានប្រកាស​ពី​ការផ្តល់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ដល់​បណ្តា​ប្រទេស​នៅ​ទ្វីបអាស៊ី​ចំនួន ១​ពាន់​លាន​ដូ​ស ពី​ឥឡូវនេះ​រហូតដល់​បំណាច់​ឆ្នាំ ២០២២, ហើយដោយ​សារ​យើង​ដឹងថា​កម្ពុជា ជា​ប្រទេសមួយ​នៅ​ទ្វីបអាស៊ី​ដែរនោះ ដូច្នេះ​ការចាត់ចែង​ជាបន្ទាន់​មួយ​សម្រាប់​ការទទួលយក​វ៉ាក់សាំង​នេះ គប្បី​ជា​វិធាន​ការដែល​កម្ពុជា​គួរប្រកាន់​យក​ដោយ​ត្រូវ​គូសវាស​គោលនយោបាយ​ទទួល​វ៉ាក់សាំង​ក្នុង​ឋ​នៈ​ជា​ប្រទេស​មាន​ណោ​យ​ទាន ហើយ​ត្រូវបាន​គេ​ផ្ដល់ឱ្យ​ក្នុងន័យ​មនុស្សធម៌​ថ្លៃថ្លា​បំផុត​។​

​តាម​អត្ថន័យ​ខាងលើ​នេះហើយ ដោយហេតុថា កម្ពុជា​ត្រូវ​ប្តូរផ្តាច់​បន្ត​ការពារ ប្រយុទ្ធប្រឆាំង​សត្រូវ​រួម​របស់​ជាតិ ផង និង​របស់​ពិភពលោក​ផ​ហ ព្រមទាំង​បន្ត​រក្សា​លំនឹង​អាជីវកម្ម រក្សា​លំនឹង​ជីវភាព​រស់នៅ​ជូន​ប្រជាជន​ខ្លួនឯង​ផង​។ កម្ពុជា​ត្រូវ​បន្ត​អនុវត្តន៍​គោលនយោបាយ​នៅ​បរទេស ប្រឆាំង​កូ​វីដ​-១៩ ដោយ​ផ្អែកលើ​គោលការណ៍ រឹងមាំ ទន់ភ្លន់ បត់បែន​ស្របតាម​ការវិវឌ្ឍ​ន៍​នៃ​ភូមិសាស្ត្រ នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច ប្រកាន់ខ្ជាប់​គោលការណ៍​អព្យាក្រឹត អចិន្ត្រៃយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ រក្សា​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​ការ​ជ្រួតជ្រាប​ផ្នែក​នយោបាយ​ពី​ខាងក្រៅ មក​ក្នុង​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​តាមរយៈ​ស​ន្លឹ​ក​បៀ​វ៉ាក់សាំង​ប្រឆាំង​កូ​វិដ​-១៩​។​

​សូម​ចងចាំ​ថា បច្ចុប្បន្ន ប្រទេសមួយ​ចំនួន​នៅ​អាមេរិក​ឡាទីន កំពុង​ប្រឈម​យ៉ាងខ្លាំង​ក្នុង​រឿង​នយោបាយ​ផ្ទៃក្នុង​ផង ការ​រាតត្បាត​យ៉ាង​លឿន​នៃ​កូ​វីដ​-១៩​ផង ធ្វើ​ឲ្យ​ជួបប្រទះ​បញ្ហា​សង្គម​សេដ្ឋកិច្ច​នយោបាយ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​លូកដៃ​ពី​មហាអំណាច​ខាងក្រៅ​ប្រទេស​ទាំងនោះ រួមមាន វេ​ណេ​ស៊ូ​អេ​ឡា កូ​ឡុំ​ប៊ី ឈី​លី បូ​លី​វី និង​អេ​ក្វា​ឌ័​រ​។​

​កម្ពុជា​យើង​ត្រូវ​សិក្សា​បទពិសោធន៍​នៃ​ប្រទេស​ទាំងអស់នោះ​ឲ្យ​បានច្បាស់លាស់ និង​បញ្ចៀស​កម្ពុជា​ឲ្យ​បាន​មុន កុំ​ឲ្យ​ស្គាល់​នូវ​ស្ថានភាព​បែប​ដូច​ប្រទេស​ទាំងនោះ តាមរបៀប​ត្រូវតែ​ធ្វើ​ក្រោល​មុនពេល​ចោរ​ចូលមក​លួច​សេះ​។ ពេលវេលា​ដែល​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ត្រូវធ្វើ​នាពេលនេះ គឺជា​យុទ្ធជន​ប្រយុទ្ធ​ប្រឆាំងនឹង​សត្រូវ​រួម​របស់​ជាតិ និង​ពិភពលោក គឺ​ជំងឺ​កូ​វីដ​-១៩ តាម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​រាល់ថ្ងៃ និង​បញ្ជា​កំពូល​របស់ សម្តេច​តេ​ជោ ហ៊ុនសែន និង​មេបញ្ជាការ​ជា បន្តបន្ទាប់​ចុះមក​ទៀត ដូចជា ឯកឧត្តម ម៉ម ប៊ុនហេង , លោកជំទាវ យក់ សម្បត្តិ , លោកជំទាវ ឳ វណ្ណឌី​ន , ឯកឧត្តម ហ៊ុន​ម៉ា​ណែ​ត , លោកជំទាវ ពេជ្រ ច័ន្ទ​មុនី , ឯកឧត្តម ឌី វិជ្ជា ជាដើម​… ហើយនឹង​ត្រូវ​បន្ត​ទៅមុខទៀត​ដោយ​យ៉ាងហោចណាស់​ក៏​ច្រើន​ខែ​ទៅមុខទៀត​ដែរ​។​

​យើង​សង្ឃឹម​ជឿជាក់ថា កម្លាំង​មហា​សាមគ្គី​នៃ​សង្គមជាតិ​យើង និង​ការបង្កើន​វិន័យ គោរព​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការអនុវត្តន៍ ៣​កុំ ៣​ការពារ , អ្នក​បាន​ចាក់​វ៉ាក់សាំង​កម្លាំង​មាំមួន កូ​វីដ​-១៩ មិន​ហ៊ាន​ពួនស្ទាក់ ពិតជា​នឹង​នាំ​ឲ្យ​យើង​ឆ្ពោះទៅ​ឈ្នះ​សង្គ្រាម​ប្រឆាំង​កូ​វីដ​-១៩ ក្នុង​រយៈពេល​ដ៏​ខ្លី ដូច​អ្វីដែល​យើង​បានឈ្នះ​សង្គ្រាម​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​នា​ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ ជាក់​ជាមិនខាន​៕ មជ្ឈមណ្ឌល​​ព័ត៌មាន CEN​

×