Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រស់​របស់​គេ​មែន នៅរ​ស់​ឲ្យ​វើកៗ ព្រូ​ន​!! (3 Video inside)

spot_img

ត្រី​សាល់​ម៉ុន​ស្រស់ ដែល​បាន​ដាក់តាំង​លក់​នៅ​ផ្សារ​ទំនើប Costco សហរដ្ឋអាមេរិក បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​អតិថិជន​។ ក្នុង​ប៉ុស្តិ៍​ព័ត៌មាន​ក្នុងស្រុក​មួយ​នៅឯ​សហរដ្ឋអាមេរិក បាន​ទៅ​ធ្វើ​ការសម្ភាសន៍​នឹង​ស្ត្រី​ម្នាក់ ដែល​នាង​ជា​អ្នក​ឃើញ​ព្រូន​នៅក្នុង​សាច់​ត្រី​សាល់​ម៉ុន​ដែល​បាន​ដាក់តាំង​លក់​ក្នុង​ផ្សារ​ទំនើប​ខាងលើ ហើយ​នាង​បាន​សួរ​ទៅ​បុគ្គលិក​របស់​ផ្សារ​នោះ​ថា តើ​ហេតុ​អី​ក៏​សាច់​ត្រី​ទាំងនេះ​មាន​ព្រូ​ន ចម្លើយ​ដែល​នាង​បាន​មក​វិញ ធ្វើឲ្យ​នាង​មាន​ការស្រឡាំងកាំ​ងជាង​ការដែល​ឃើញ​ព្រូន​ទៅទៀត ព្រោះ​បុគ្គលិក​នោះ​ប្រាប់ថា “​វា​ជា​រឿង​ធម្មតា​ដែល​សាច់​ត្រី​សាល់​ម៉ុន​មាន​ព្រូន គ្រាន់តែ​យក​សាច់​ត្រី​នេះ​ទៅ​បង្កក ហើយ​ចម្អិន​ឲ្យ​ឆ្អិន​នៅពេល​ធ្វើ​ម្ហូប​គឺ​អាច​ទទួល​ទាន​បាន​ហើយ ព្រោះ​វា​មិនមែន​ជា​ប្រភេទ​សាច់​សាល់​ម៉ុន​ដែល​សម្រាប់​ញ៉ាំ​ឆៅ​” ស្ត្រី​ម្នាក់​នេះ​បាន​កប់យោបល់ ប៉ុន្តែ​នាង​បាន​ទិញ​យក​សាច់​សាល់​ម៉ុន​នោះ​មក​ដើម្បី​បង្ហាញ​ឲ្យ​មិត្តភក្តិ​បងប្អូន​បាន​ដឹង ទើប​ធ្វើឲ្យ​រឿង​នេះ​រន្ទឺ​ទៅ​ដល់​ទូរទស្សន៍​ក្នុង​ស្រុក​នានា ហើយ​បាន​មក​ជា​បន្តបន្ទាប់​ដើម្បី​សម្ភាសន៍​នាង​ពី​រឿងនេះ​៕ ក្ខិ​ណី​

spot_img
×