Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​កាប់​ជនរងគ្រោះ រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប​ទី​១ ឡោមព័ទ្ធ​ស្ទាក់ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្រោយពេល​ប្រើ​អំពើ​ហឹ​ង្សា​យ៉ាង​ចាស់ដៃ​កាប់​ទៅលើ​គូរ​សត្រូវ​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ប៉ប្រក់​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​សុខ លាង ភេទ​ប្រុស រងរបួស​ធ្ងន់ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
​ចំណែក​ជនសង្ស័យ​មានឈ្មោះ តារា វិឆ័យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្បែរ​ចំណុច​ឃាត់ខ្លួន​ខាងលើ​។​

​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ហើយ ក៏បាន​បញ្ជូនទៅ​ធ្វើការ​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​កា​កាប​ទី​១ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សុខ លាង ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កាំបិតប៉័ងតោ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×