Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​បង្ហោះ​សារ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ស្លាប់ ៖ តុលាការ​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់ពន្ធនាគារ​

​ភ្នំពេញ ៖ តុលាការ​បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​អ្នកទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ របស់​ចិន គឺ​ធ្វើ​ឲ្យ​មាន​អ្នកស្លាប់​ច្រើន ដោយ​អា​ការៈពិការ​ដៃ ពិការ​ជើង ក្តៅ និង​ស្លាប់​”​។ ការសម្រេច​ឃុំខ្លួន​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​ជនជាប់ចោទ​ឈ្មោះ ថត គឹម​សាន អាយុ ៥១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​ហាង​មួយកន្លែង​ក្នុង​ខណ្ឌទួលគោក​។

​បន្ទាប់ពី​ចាប់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​។ ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។​

​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ CEN មុននេះ​បន្តិច​ថា ក្រោយពី​លោក​ឆាយ ហុង ព្រះរាជអាជ្ញារង​បាន​សាកសួរ​តាម​នីតិវិធី​រួចរាល់​បានសម្រេច ចោទប្រកាន់​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​។ ហើយ​ចៅក្រម​ស៊ើបសួរ​លោក វ៉ាន់ សែន​វិសុទ្ធ ក្រោយពី​បាន​សាកសួរ​តាម​នីតិវិធី​រួចរាល់​បានសម្រេច​ឃុំខ្លួន​ជាប​បណ្តោះអាសន្ន​។​

​ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេន​នី​យ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា ស្ត្រី​ដែល​ចាប់ខ្លួន​គឺពាក់ព័ន្ធ​ការ​បង្ហោះ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ការចាក់​វ៉ាក់សាំង​ចិន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន ពិការ​ដៃជើង​។ ហើយ​បាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។ បន្ទាប់ពី​សាកសួរ​សម​ត្ថ​កិច្ច​បាន​បញ្ជូនទៅ​តុលាការ​កាលពីពេល​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×