នេះជាថ្ងៃទីពីរហើយ ដែលហ្គ្រេនធ្វីនI បានបន្តសន្ទុះកំណើនថ្លៃភាគហ៊ុនរបស់ខ្លួន ចំនួនប្រមាណ៤%បន្ថែមទៀត រហូតដល់៣.៧៥០រៀល ត្រឹមពេលផ្សារបិទថ្ងៃអង្គារ។
រួមជាមួយគ្នានេះភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ក៏មានកំណើនបន្តិចបន្តួចចំនួន ១០រៀល ផងដែរ ដោយបានបិទត្រឹម ១,៦៥០រៀល ក្នុងមួយហ៊ុន។
យ៉ាងណាមិញ ភាគហ៊ុនដល់ទៅ ៤ ដែលរួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ( PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានបង្ហាញការថយចុះចន្លោះពី ២០រៀល ដល់ ១០០រៀល មកត្រឹម ៦.២៨០រៀល ១២.៦០០រៀល ១៣.០៨០រៀល និង ២.៩០០រៀល រៀងគ្នា។
ទន្ទឹមនឹងនេះភាគហ៊ុនធនាគារអេស៊ីលីដា (ABC) បានបិទនៅថ្លៃថេរដដែល។ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ០,០៤% មកត្រឹម ៦៣៦,១៦ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៧៤,៨៧ លានរៀល៕ រក្សាសិទ្ធិដោយ ៖ CEN