Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​មួយចំនួន កំពុង​ប្រឈម​ការកាត់បន្ថយ​បុគ្គលិក បើសិន​ការផ្ទុះ​ជំងឺ​កូ​វីដ ១៩ អូសបន្លាយ​ពេល​យូ​រ

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ វិស័យ​ដឹកជញ្ជូន​កម្ពុជា បាន​ធ្លាក់ចុះ​ខ្លាំង ដោយសា​រវិ​បិ​ត្ត​កូ​វីដ​១៩ ជាពិសេស​ការធ្លាក់ចុះ​តម្រូវការ និង​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​ខ្ពស់ ព្រមទាំង​ការ​កក​សន្ទះ​ទូរ​កុងតឺន័រ​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម​។​

​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បានឱ្យ​អ្នកព័ត៌មាន​ដឹងថា វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា បាន​រង​ផលប៉ះពាល់​ជាង​មួយឆ្នាំ​មកហើយ ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​វា​បាន​ងើប​ឡើងវិញ​ជា​បណ្តើរៗ ក្នុងអំឡុង​ចុងឆ្នាំ ២០២០ ដោយសារ​ការ​គ្រប់ គ្រង​ស្ថានភាព​បានល្អ​របស់​រាជ​រដ្ឋាភិបាល តែ​ពេលនេះ​វា​កំពុងតែ​បង្ក​ផលប៉ះពាល់​កាន់តែខ្លាំង ក្នុងពេល​កម្ពុជា​មាន​ក​រ​ណី​ផ្ទុះ​ការឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣ គឺ​ព្រឹត្តិការណ៍ ២០​កុម្ភៈ ដែល​ចេះតែ​កើនឡើង និង​អូស​បន្លាយពេល​យូ​។​

​លោក​ឧកញ៉ា បាន​អះអាងថា នៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដែលមាន​ការធ្លាក់ចុះ​ដល់​ទៅ​ជាង ៩៥​ភាគរយ បន្ទាប់មក​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក គ្រា​ដែលមាន​ការកាត់បន្ថយ​ចំនួន​នាវា​ដឹកជញ្ជូន ដោយសារ​តម្រូវការ​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​តម្លៃ​សេវា​ដឹកជញ្ជូន​ហក់​ឡើង​ពី ៣​ទៅ ៥​ដង​។

ចំណែក​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ទោះបីជា​មានការ​រឹតបន្តឹង​នៅតាម​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ក៏ដោយ ក៏​ការដឹកជញ្ជូន​ទំនិញ​នៅតែ​ដំណើរការ​ធម្មតា បន្ទាប់ពី​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឲ្យ​វា​ធ្លាក់ចុះ​ប្រហែល​ជាង ១០​ភាគរយ​ប៉ុណ្ណោះ ព្រោះតែ​ការធ្លាក់ចុះ​នៃ​តម្រូវការ​។​

​លោក​ឧកញ៉ា លើកឡើងថា ប្រសិន​ការឆ្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បន្ត​អូសបន្លាយ​កាន់តែ​យូរ​នោះ ក្រុមហ៊ុន​ដឹកជញ្ជូន​កម្ពុជា​មួយចំនួន កំពុង​ប្រឈម​ការកាត់បន្ថយ​បុគ្គលិក​របស់ខ្លួន ក្នុង​គ្រា​ដែល​ពួកគេ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ប្រាក់ចំណូល​ធ្លាក់ចុះ ហើយ​វា​អាច​នឹង​ឈានទៅដល់​ការបិទ​ក្រុមហ៊ុន​ថែមទៀត បើសិន​កូ​វីដ​១៩ អូសបន្លាយ​កន្លះ​ឆ្នាំ​ទៀត​។​

​គួរ​បញ្ជាក់ថា បើតាម​លោក​ឧកញ៉ា ស៊ិន ច​ន្ធី បច្ចុប្បន្ននេះ សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា មាន​សមាជិក​ប្រមាណ ១២០​ក្រុមហ៊ុន​។ ជាមួយគ្នានេះ​លោក​ឧកញ៉ា បានបង្ហាញ​ក្តី​ស​ង្ឈឹ​ម​ថា តាម​ការដាក់ចេញ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការចូលរួម​ទប់ស្កាត់​ពី​ក្រសួង​ស្ថាប័ន​ជំនាញ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​ការទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជា​បណ្តើរៗ កម្ពុជា នឹង​អាច​បញ្ឈប់​ការឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​នាពេល​ខាងមុខនេះ ដែល​ធ្វើឱ្យ​វិស័យ​ផ្សេងៗ​មានសង្ឃឹម​ឡើងវិញ​៕ រក្សា​សិទ្ធិ​ដោយ ៖ CEN​

×