Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​កិច្ចការនារី ថ្កោលទោស​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​បានកើត​ឡើងលើ​អ្នកស្រី ដេ​ត ម៉ាលី​ណា ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​កិច្ចការនារី សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​បានកើត​ឡើងលើ​អ្នកស្រី ដេ​ត ម៉ាលី​ណា ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។ អំពើហិង្សា​គ្រប់​ទម្រង់​និង​គ្រប់​រូបភាព ណាក៏ដោយ ជា​អំពើ​ដែល​មិនអាច​ទទួលយកបាន និង​មិនអាច​អត់ឱន​ឱ្យ​បានទេ ហើយ​ជនរងគ្រោះ កូន និង​អ្នកពាក់ព័ន្ធ ត្រូវ​ទទួលបាន​កិច្ចការពារ​ដោយ​ច្បាប់​និង​សេវា​សង្គម ហើយ​ជន​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន ។​

​ទន្ទឹមនេះ អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើតឡើង ចំពោះមុខ​កូនស្រី​ប្រុស​ជា​កុមារ ដោយផ្ទាល់ និង​/​ឬ ដោយ ប្រយោល​ក្តី នឹង​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាងខ្លាំង​លើ​សតិអារម្មណ៍ បញ្ញា​ស្មារតី ព្រមទាំង​ការលូតលាស់​ទាំង​សុខភាព រូបរាងកាយ និង​ផ្លូវចិត្ត​របស់​កុមារ ជាពិសេស ការ​ដិតដាម​នូវ​អំពើហិង្សា​ធ្ងន់ធ្ងរ ជា​កត្តា​ជំរុញ​ឱ្យ​កុមារ​នឹង​អាច​ក្លាយទៅជា​អ្នក​ប្រើ ប្រាស់​អំពើហិង្សា​នៅពេលដែល​ពួកគេ​ធំ​ដឹងក្ដី​។ ផ្ទុយទៅវិញ ឪពុក ម្តាយ មាន​កាតព្វកិច្ច​ជួយសង្គ្រោះ​គ្នា ឧបត្ថម្ភគ្នា​ទៅវិញទៅមក និង​ធ្វើជា​គំរូ​ដល់​កូនៗ​ក្នុងការ​ដោះស្រាយ​បញ្ហា​តាមបែប​អហិង្សា ព្រមទាំង​មាន​កាតព្វកិច្ច​ចិញ្ចឹម​បីបាច់ ថែរក្សា និង​អប់រំ​កូនៗ ឱ្យ ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​ដោយ​គោរព​តាម​ស្មារតី​នៃ​ច្បាប់ ប្រពៃណី និង​ទំនៀមទម្លាប់ ជាពិសេស ត្រូវ​ចូលរួម លើកកម្ពស់​និង​ការពារ​សិទ្ធិ​ស្ត្រី​និង​កុមារ​។​

​ជាថ្មី​ម្តងទៀត ក្រសួង​កិច្ចការនារី សូម​អំពាវនាវ​ដល់​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​រំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​រំលោភបំពាន និង​បៀតបៀន​ផ្លូវភេទ​គ្រប់​ទម្រង់​និង​គ្រប់​រូបភាព​ផ្សេងៗ និង​អ្នក​បានដឹង​អំពី​បទ ល្មើស​អស់ទាំង​នេះ ជាពិសេស​ស្ត្រី​និង​កុមារ​រងគ្រោះ សូមកុំ​នៅ​ស្ងៀមស្ងាត់​និង​លាក់ទុក​បញ្ហា​ទាំងអស់នេះ​។ ត្រូវ​បំបែក​ភាព ស្ងៀមស្ងាត់ ត្រូវ​ស្វែងរក​ជំនួយ ការគាំទ្រ​និង​កិច្ច​អន្តរាគមន៍​ផ្សេងៗ តាមរយៈ​ការរាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​មន្ទីរ​កិច្ចការនារី​រាជធានី ខេត្ត​ទាំង​២៥​។ បន្ថែម​ពីនេះ ក្រសួង​កិច្ចការនារី សូមជម្រាបថា ក្រសួង​កិច្ចការនារី បាននិងកំពុង​ផ្តល់​សេវាសាធារណៈ​តាមរយៈ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​កិច្ចការនារី (https://web.facebook.com/mowa.gov.kh) ផងដែរ ជាពិសេស ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជា​អា ទី ការប្រឹក្សា​យោបល់​ផ្លូវច្បាប់ ការប្រឹក្សា​យោបល់​ផ្លូវចិត្ត ការសម្របសម្រួលនិង​កិច្ច​អន្តរាគមន៍​ផ្សេងៗ ព្រមទាំង​មាន ការផ្តល់ មេធាវី​ការពារ​សិទ្ធិ​របស់​ស្ត្រី​ក្រីក្រ​ដែលជា​ជនរងគ្រោះ​ដោយ​អំពើហិង្សា ក្រោម​កិច្ចសហការ​ជាមួយ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន និង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាទី​បញ្ចប់ ក្រសួង​កិច្ចការនារី សូម​លើកទឹកចិត្ត និង​អំពាវនាវ​ឱ្យ​ប្តី​ប្រពន្ធ ដៃគូ​ស្និទ្ធស្នាល និង​សមាជិកគ្រួសារ​ទាំង អស់​ត្រូវ​ដោះស្រាយ​បញ្ហា​តាមបែប​សន្ទនា និង​សូម​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដោយ​ប្រើប្រាស់​វប្បធម៌ អហិង្សា ដើម្បី​ធានា និង​លើកកម្ពស់​ភាពសុខដុមរមនា​ក្នុង​គ្រួសារ ក៏ដូចជា​ក្នុង​សង្គមជាតិ​យើង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×