ក្មេងទំនើងប្រណាំងម៉ូតូ និងលេងបំពង់ស៊ីម៉ាំង ១៥ នាក់ បានត្រូវសមត្ថកិច្ចនៅក្នុងស្រុក Sisupan ខេត្ត Sakon Nakhon ធ្វើការចាប់ឃាត់ខ្លួន កាលពីពាក់កណ្តាលយប់អធ្រាត្រថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រោយពួកគេបានបង្កសំឡេងរំខាន និងធ្វើឲ្យអ្នកស្រុកធុញទ្រាន់ខ្លាំង ព្រោះថាមួយយប់ៗ រកដេកពួនពុំបាន។
ក្រុមក្មេងទំនើងទាំងនោះ មានអាយុចន្លោះពី ១២ ទៅ ១៨ ឆ្នាំ។ ពួកគេបានធ្វើការកែច្នៃបំពង់ស៊ីម៉ាំង ដើម្បីបង្កើតឲ្យមានសំឡេងលាន់ឮខ្លាំងៗ ក្នុងអំឡុងពេលបើកប្រណាំងគ្នាពេលយប់។ នេះបើយោងតាមកាសែតភាសាថៃ Khao Sod។
ក្រោយពេលឃាត់ខ្លួន ប៉ូលីសបានបញ្ជាឲ្យក្មេងទំនើងទាំងនោះ យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ និងបង្រៀនពួកគេពីច្បាប់ មុនពេលអនុញ្ញាតឲ្យទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


