ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ១១និង០០ ព្រឹក ថ្ងៃទី ១៧ មិនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៥នាក់ ឆ្លងសហគមន៍ទាំងអស់ និងមានជាសះស្បើយ ២២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១៥០៥នាក់ ចំនួនសំរាកពេទ្យ ៦៦២នាក់ និងចំនួនជាសះស្បើយសរុបកើន ៨៤០នាក់ និង ស្លាប់សរុប ១នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









