Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យ​មែន ! ឃើញ​ទ្វារ​បើកចំហរ ស្មានតែ​ម្ចាស់​មិន​នៅ ខំ​ចូលទៅ​លួច មានអី​ជាប់​ខ្នោះ​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ជួល របស់​ប្រជាពលរដ្ឋ ត្រូវបាន​ម្ចាស់ផ្ទះ​និង​អ្នកជិតខាង​ដេញ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងផ្ទះ​ឡ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ពេ​ជ្យ អាយុ​១៨​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ម្ចាស់​បន្ទប់​ជួល​ខាងលើ បាន​បើកទ្វារ​ចំហរ និង​កំពុង​សម្រាក​នៅក្នុង​ផ្ទះ​ធម្មតា ឃើញ​ដូច្នេះ​ជនសង្ស័យ​ស្មានតែ​គ្មាន​មនុស្ស​នៅ ស្រាប់តែ​ចូលទៅ​រើកកាយ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​បន្ទប់​ឃាត់​ជាប់​និង​រាយការណ៍ ទៅ​សមត្ថកិច្ច​ចុះ​ឃាត់​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×