តាកែវ ៖ បើតាមការបញ្ជាក់ពី លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ ភូមិពន្លឺ ឃុំជំរះពេន និង ភូមិត្បាច ឃុំជើងគួ នៃស្រុកសំរោង ខេត្តតាកែវ ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើងនៅសហគមន៍។
លោកអភិបាលស្រុកសំរោង ក៏សូមធ្វើការអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កុំនៅជិត ឬប៉ះពាល់អ្នកដែលមកពីតំបន់ផ្សេង ដែលមានហានិភ័យខ្ពស់ ជាពិសេសត្រូវស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ ។
លោក កេត ម៉ៅ អភិបាលស្រុក បានបន្តថា រដ្ឋបាលស្រុកសំរោង បានសម្រេចបិទការចេញចូលភូមិចំនួន២ទៀត ដែលមានអ្នកប៉ះពាល់ អ្នកមានវិជ្ជមានកូវីដ-១៩ ៕ រក្សាសិទ្ធិដោយ៖សារឿន





