Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បង្ហាញ​ក្រុម​ក្មេង​ទំនើង អុកឡុក​តាម​ទីសាធារណៈ នៅ​ក្រុង​ស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមីនា​ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ក្រុង​ស្ទឹងត្រែង បានបង្ហាញ​មុខ​ក្រុម​ក្មេង​ទំនើង ដែល​តែងតែ​អុកឡុក​តាម​ទីសាធារណៈ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន មុនពេល​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃនេះ​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ក្មេង​ទំនើង​ចំនួន ៣ នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅតាម​ទីសាធារណៈ ក្នុង​ក្រុង​ស្ទឹងត្រែង​កាលពី​យប់​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ។​

​ការចុះ​ឃាត់ខ្លួន​នោះ បន្ទាប់ពី​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្ទឹងត្រែង ដឹកនាំ​ដោយ​លោក សាយ កុសល អភិបាលក្រុង​ស្ទឹងត្រែង បាន​បាន​ចុះ​ធ្វើ​រដ្ឋបាល និង​ល្បាត​រក្សា​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ក្រុង និង​បាន​បង្ក្រាប​ក្មេង​ទំនើង​មួយក្រុម ដែល​តែងតែ​បង្ក​ភាពចលាចល​អុកឡុក​បង្ក​អសន្តិសុខ ក្នុង​ក្រុង​ជារឿយៗ​។ ពេលនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៣​នាក់ ដែល​ជួបជុំ​នៅ​សួនច្បារ​មុខ​សាលាខេត្ត​ស្ទឹងត្រែង​។ ដកហូត​បាន វត្ថុតាង​: ដាវ​១​ដើម ម៉ូតូ​៣​គ្រឿង (​ម៉ាក​Exter) យកមក​អធិដ្ឋាន​ការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សួរនាំ និង​បានធ្វើ​តេស្ត​រក​សារធាតុ​ញៀន ។

​យុវជន​ទាំង ៣ នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ១/​សឿន ពៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ជាងដែក មាន​ទីលំនៅ​ភូមិ​ភក់ ឃុំ​-​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង តេស្ត​សារធាតុ​ញៀន​(+)​។ ២/​សេង សី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ប្រាកដ មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​-​ក្រុង​-​ខេត្តស្ទឹងត្រែង តេស្ត​សារធាតុ​ញៀន​(+) ។ ៣/​អុន សុភា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ជាងដែក មាន​ទីលំនៅ​ភូមិ​-​ឃុំ​អូរឫស្សី​កណ្ដាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង តេស្ត​ឃើញ​(+) ។​

​ជន​ទាំង​៣​នាក់ នឹង​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃទី ១៧ ខែមីនា​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×