Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​ម្នាក់ ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​អាកាស ព្រោះ​តូចចិត្ត​ឪពុកម្តាយ​ស្តីបន្ទោស​ឲ្យ ដោយសារ​រឿង​មួយ​នេះ​… (​វីដេអូ​)

​យុវតី​ម្នាក់​អាយុ ១៦ ឆ្នាំ បាន​ព្យាយាម​ប៉ុនប៉ង​ធ្វើអត្តឃាត ពីលើ​ស្ពាន ដោយ​តូចចិត្ត​ឪពុកម្តាយ​ស្តីបន្ទោស​ឲ្យ រឿង​លេង​ហ្គេម​នៅលើ​ទូរស័ព្ទ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ស្ពាន​អាកាស​នៃ​ផ្លូវ​ហាយវ៉េ Kuala Lumpur-Karak កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​។​

​យោងតាម​កាសែត Harian Metro នោះ​ប៉ូលីស និង​បុគ្គលិក​ពន្លត់អគ្គីភ័យ បាន​ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ដែល​ក្រោយមក ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​បន្តទៀត​។

​អធិការនគរបាល​ស្រុក Bentong លោក Zaiham Mohd Kahar បាន​និយាយថា ពួកគេ​បានទទួល​ការហៅ​បន្ទាន់​នៅ​ម៉ោង ២ និង ១២ នាទី រសៀល បន្ទាប់មក កម្លាំង​របស់លោក​មក​ពី​ប៉ុស្តិ៍ Bukit Tinggi បាន​ប្រញាប់ប្រញាល់​ទៅកាន់​ទីតាំង​នោះ​។​

​លោក​បន្តថា នៅពេល​ក្រុមការងារ​ទៅដល់​ទីតាំង​កើតហេតុ គេ​ក៏​បានឃើញ​យុវតី​នោះ​កំពុង​អង្គុយ​នៅលើ​បង្កាន់ដៃស្ពាន​។ ភ្លាមៗ​នោះ ប៉ូលីស​បាន​ព្យាយាម​បញ្ចុះបញ្ចូល​នាង​ឱ្យ​ស្ងប់ចិត្ត ខណៈពេលដែល​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ខាងក្រោម​ស្ពាន ដើម្បី​ដាក់​សំណាញ់​ការពារ​ក្រែង​នាង​លោត​ចុះមក​។​

​នៅពេល​ប៉ូលីស​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ក្មេងស្រី​នោះ លោកស្នងការ Bukit Tinggi លោក Maznan Omar បាន​ដើរ​លបៗ​ចូលទៅ​ជិត​នាង​ពី​ខាងក្រោយ ហើយ​ស្ទុះ​ទៅ​ទាញ​នាង​ចុះ​ពីលើ​ស្ពាន​។​

​លោក Zaiham បាន​និយាយថា យុវ​ត្តី​រូប​នោះបាន​ប្រាប់ថា​នាង​ធ្លាក់ទឹក​ចិត្តខ្លាំង បន្ទាប់ពី​ត្រូវបាន​ឪពុក​ស្តីបន្ទោស​ឲ្យ ចំពោះ​ការលេង​ហ្គេម​វីដេអូ​ជា​ញឹកញាប់​ពេក ហើយ​ឪពុក​របស់​នាង​ក៏បាន​ដកហូត​ទូរស័ព្ទ​របស់​នាង​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×