Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌឫស្សីកែវ រកឃើញ​ស្ត្រី អាយុ ៣១ ឆ្នាំ​វិជ្ជមាន​​មេរោគ​កូ​វីដ​១៩ នៅភូមិ​សាមគ្គី

​ភ្នំពេញ​៖ អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ នា​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦ និង​៣០ នាទី ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០១​នាក់ ដែលជា​ស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្ននេះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ បាននិងកំពុង​ធ្វើការ​នៅ​ហាង ស៉ី​ន ឌី សាឡ​ន (​អ្នក​ជម្ងឺ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង បុរស អាយុ​២៦​ឆ្នាំ ដែល​បាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ កាលពី​យប់មិញ ស្នាក់នៅ​ផ្ទះជួល​ដូចគ្នា​ក្នុង​កន្លែង​តែមួយ​ខាងលើ​)​។

​បច្ចុប្បន្ន​អ្នកជំងឺ​នេះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke)​។

​ដោយឡែក អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជម្ងឺ​មាន​ចំនួន ០៥ នាក់ (​ស្រី​០១​នាក់​) ជា​ចុងក្រោយ អាជ្ញាធរ បានសម្រេច​បិទ​ទីតាំង​នេះ​ជា​បណ្ដោះអាសន្ន​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×