ខេត្តត្បូងឃ្មុំ ៖ កម្លោះក្រមុំមួយគូរស់នៅក្នុងភូមិជាមួយគ្នា តែខាងប្រុសបានបែកគំនិតរកគុកច្រវាក់ដោយសារតែបង្កើតគម្រោងការ រហូតប្រើកាំបិតគំរាមដើម្បីចាប់រំលោភសេពសន្ថវៈ លើនារីវ័យ១៦ ឆ្នាំ នៅក្នុងបន្ទប់ទឹក នៅភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមកំណត់ហេតុ សមត្ថកិច្ចកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៣០ នាទី នៅចំណុច បន្ទាប់ទឹកក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។
កំណត់ហេតុឲ្យដឹងថា ជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ឯនារីរងគ្រោះ ឈ្មោះ ឌ ច រ អាយុ១៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។
ក្រោយពីប៉ុនប៉ងរំលោភ ដោយប្រើកាំបិតចុងស្រួចគំរាម ទៅលើរួចមក លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ធ្វើការស្រាវជ្រាវ ស្វែងរកចាប់ឃាត់ខ្លួន តាមបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ ។
ក្រោយបញ្ចប់ការសាកសួរ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សារឿន
