Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ មេខ្លោង​ជួញដូរ​គ្រឿងញៀន ប្រមាណ​៣០​គីឡូក្រាម​

spot_img

ស្ទឹងត្រែង ​៖ ជនជាតិ​ឡាវ​ម្នាក់ ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ប្រមាណ​៣០​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួនបាន​នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​កម្លាំង​នគរបាល​ការិយាល័យ ក​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ឈានទៅដល់​ការចាប់ខ្លួន មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ឈ្មោះ កុ​ប គី​រី​ប៉ាត់ ភេទ​ប្រុស ជនជាតិ​ឡាវ អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ថាំង​ឃុក ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ដោយ​ចាប់​យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ៣០​កញ្ចប់ ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×