Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោស​ប្បញ្ញត្តិ​សម្រាប់​អនុវត្ត​ចំពោះ​សហគ្រាស ឬ​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម​!

​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​១៧​មីនា បានចេញ​ប្រកាស​បញ្ជាក់​ពី​ទណ្ឌកម្ម​ចំពោះ​សហគ្រាស​ឬ​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម ដែល​មិន​គោរព​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​បទ​មិន​គោរព​វិធានការ​រដ្ឋបាល (​មាត្រា​៨ នៃ​ច្បាប់​)

​ទណ្ឌកម្ម​ចំពោះ​សហគ្រាស ដំណើរ ឬ​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម ដែល​មិន​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល (​ការ​រឹតត្បិត​ឬ​ការហាមឃាត់​ការធ្វើ , ការ​រឹតត្បិត​ឬ​ការហាមឃាត់​ការជួបជុំ​និង​ការប្រមូលផ្តុំ​មនុស្ស​ដែល​សកម្មភាព​នេះ​អាច​បណ្តាលឱ្យមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩, ការហាមឃាត់​ឬ​ការកម្រិត​ការធ្វើសកម្មភាព​ការងារ​ឬ​មុខរបរ​ដែលជា​ហានិភ័យ​ឬ​ជា​ប្រភព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ – ១៩ និង​ការ​រឹតត្បិត ឬ​ការហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​លើ​ទំនិញ​ដែលជា​ហានិភ័យ ឬ​ជា​ប្រភព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ឌ​-១៩ និង​វិធានការ​រដ្ឋបាល ផ្សេងទៀត ដែល​ដាក់ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូដ​-១៩) មាន​ដូចខាងក្រោម​៖

​-ការព្យួរ​ឬ​ដកហូត​អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម ការបិទ​អាជីវកម្ម​។​

​-ការមិន​អនុវត្ត​កាតព្វកិច្ច​ទាក់ទង​នឹង​ការពាក់​ម៉ាស និង​ការមិន​អនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។​

(​មាត្រា​៦ មាត្រា​៧ និង​មាត្រា​២០ នៃ​អនុក្រឹត្យ​)

​យោងតាម​មាត្រា​៦ នៃ​អនុក្រឹត្យ រាល់​សហគ្រាស​ឬ​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម ត្រូវ​ត្រួតពិនិត្យ និង​ណែនាំ​បុគ្គលិក និង​បុគ្គល​គ្រប់រូប ដែល​ចូលទៅ​កន្លែង​របស់ខ្លួន ឱ្យធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ វាស់​កំដៅ និង​ពាក់​ម៉ាស តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ យោងតាម​មាត្រា​៧ នៃ​អនុក្រឹត្យ ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ត្រូវមាន​យ៉ាងតិច ១,៥០ ម៉ែត្រ​។ រាល់​សហគ្រាស​ឬ​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម ត្រូវ​រៀបចំ​នៅក្នុង​ទីកន្លែង​របស់ខ្លួន ដើម្បី​ធានាថា​បុគ្គលិក និង​អតិថិជន អាច​រក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល នៅពេល​រង់ចាំ​ចូល និង​ពេល​កំពុង ស្ថិតក្នុង​ទីកន្លែង​របស់ខ្លួន ព្រមទាំង​មិនត្រូវ​ទទួល​អតិថិជន​លើសពី​ចំនួន​ដែល​អាច​រក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​នៅក្នុង​ទីកន្លែង​របស់ខ្លួន​ឡើយ​។

​ផ្អែកលើ​កម្រិត​នៃ​កា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងសុខាភិបាល​ត្រូវ​ចេញប្រកាស ឬ​សេចក្តីសម្រេច ដើម្បី​កំណត់​អំពី​សហគ្រាស ឬ​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់​អាជីវកម្ម ដែល​ត្រូវអនុវត្ត​កាតព្វកិច្ច​ទាក់ទង​នឹង​ការពាក់​ម៉ាស និង​ការរក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​កំណត់​អំពី​ទីកន្លែង​ធ្វើការ ទីតាំង​អាជីវកម្ម ឬ​ទីកន្លែង​សាធារណៈ​នានា​ដែលមាន​មនុស្ស​ច្រើន ដែល​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​។​

ផ្អែក​តាម​ការកំណត់​នេះ សហគ្រាស ឬ​គ្រឹះស្ថាន​ឯកជន ឬ​ម្ចាស់ អាជីវកម្ម ដែល​បំពាន​នឹង​កាតព្វកិច្ច​ទាក់ទង​នឹង​ការពាក់​ម៉ាស និង​ការរក្សា​គម្លាត​សុវត្ថិភាព ត្រូវ​ទទួល​ទណ្ឌកម្ម​ដូចខាងក្រោម​៖

​-ការបំពាន​លើក​ទី​១ ៖ ត្រូវធ្វើ​ការព្រមាន និង​ធ្វើ​ការណែនាំ​ដោយ​មន្ត្រី​សុខាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
​-ការបំពាន​ចាប់ពី​លើក​ទី​២ ៖ ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល​។​

-​ការមិន​អនុវត្ត​កាតព្វកិច្ច​ជូនដំណឹង​អំពី​ករណី​ដែល​ពិនិត្យឃើញថា​មាន​អ្នក​គេចវេះ ឬ​គេច​ចេញពី​ការធ្វើ​ប​ត្តា​ឡី​ស័ក​

មាត្រា​២៦ នៃ​អនុក្រឹត្យ គ្រឹះស្ថាន​សុខាភិបាល​ឯកជន​ទាំងអស់ ដែល​មិនបាន​ធ្វើការ​ជូនដំណឹង​បន្ទាន់​ទៅ​ក្រសួងសុខាភិបាល ក្នុងករណី​ពិនិត្យឃើញថា អ្នកជំងឺ​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​នៅក្នុង​គ្រឹះស្ថាន​របស់ខ្លួន​មាន​តម្រុយ​ថា​ជា​អ្នកជំងឺ​ដែល​គេច​វះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​កំពុង​គេច​ចេញពី​កន្លែង ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទា​ទោសពិន័យ​អន្តរការណ៍​ពី ១០ លាន​រៀល ទៅ ៥០ លាន​រៀល​។​

​សម្គាល់ ៖

“​ច្បាប់​” សំដៅ​ដល់​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត – អនុក្រឹត្យ​” សំដៅ​ដល់​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×