Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹម​នាំខ្លួន​បុរស​ម្នាក់ ដែល​ចង់​គេចវេស មិន​ព្រម​ផ្តល់​សំណាក ខណៈ​ឪពុកម្តាយ​ធ្វើតេស្ត​វិជ្ជមាន​

​ភ្នំពេញ ៖ កម្លាំង​គ​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​នាំខ្លួន​បុរស​ម្នាក់ ដែល​ចង់​គេចវេស មិន​ព្រម​ផ្តល់​សំណាក តាម​ការស្នើសុំ​របស់​គ្រូពេទ្យ ខណៈ​ឪពុកម្តាយ​ធ្វើតេស្ត​វិជ្ជមាន​។​

​នៅ​ល្ងាច ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ បុរស​ម្នាក់​ដែលមាន​ហានិភ័យ​ខ្ពស់ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ គឺ​ឪពុកម្តាយ​ធ្វើតេស្ត​វិជ្ជមាន បាន​ព្យាយាម​គេចវេស មិន​ព្រម​ឲ្យ​ក្រុមគ្រូពេទ្យ​យក​សំណាក បើទោះបីជា​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​។​

​ដោយមាន​ការស្នើសុំ​ពី​ក្រុមគ្រូពេទ្យ កម្លាំង​គ​អន្តរាគមន៍​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម នៅ​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការដ្ឋាន និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ​សហការ​ណ៍ ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់ ស្ថិតនៅ​ផ្ទះ​ជាន់​ទី​៤ ផ្លូវ​ព្រះមុនីវង្ស ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ នាំខ្លួន​បុរស ដែល​ចង់​គេចវេស​ម្នាក់​នោះ ទៅកាន់​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ចាក់អង្រែ​ក្រោម​បាន​ដោយ​ជោគជ័យ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×