ទំហំជួញដូរភាគហ៊ុនសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ក្នុងថ្ងៃពុធនេះ បានឡើងដល់ ២៤០,៣៤លានរៀល ដែលមានកំណើនប្រមាណ៧ដងធៀបនឹងទំហំថ្ងៃអង្គារ៍ ស្របពេលដែលថ្លៃភាគហ៊ុនមួយនេះបានឡើង ៧០រៀល ដល់ ១.៧២០រៀលផងដែរ។
ទន្ទឹមនឹងនេះ ភាគហ៊ុន ហ្ក្រេនធ្វីន (GTI) បានបន្តកើនឡើង ១៥០រៀល បន្ថែមទៀត មកដល់ ៣.៩០០រៀល ក្នុងមួយហ៊ុន ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងផេសថិក (PEPC) ក៏បានបង្ហាញការកើនឡើងរហូតដល់ ៦.៣៨០រៀល និង ២.៩៤០រៀល ផងដែរ។
ផ្ទុយមកវិញកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង ធនាគារអេស៊ីលិដា (ABC) បានថយចុះ ១៤០រៀល និង ២០រៀល មកនៅត្រឹមតែ ១២.៤៦០រៀល និង ១៦.៦៨០រៀល។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែល។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានបិទជាមួយនឹងកំណើន ០,១១ភាគរយ រហូតដល់ ៦៣៦,៨៩ ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន៣៥៤,៥ លានរៀល៕ រក្សាសិទ្ធិដោយ ៖ CEN
