Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់ជំនួយ​ប្រមាណ ៤៨៣,២០៤ ដុល្លារ​អាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​ប្រាំ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​

​រដ្ឋាភិបាល ជប៉ុន បាន ឯកភាព​ផ្តល់​ថវិកា ចំនួន ៤៨៣,២០៤ ដុល្លារ​អាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​ប្រាំ ក្រោម​គ្រោងការ ណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​)​។ កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបាន ចុះហត្ថលេខា ដោយ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់ ប្រ ទេស ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង​ប្រាំ​។​

​គម្រោង​ទី​១ គឺ​ផ្តល់ជូន​សម្រាប់​ការ​តម្លើង​ឧបករណ៍​កែច្នៃ​កំប្លោក​ធ្វើជា​ជីវ​អេតាណុល​នៅ​ខេត្តកំពង់ឆ្នាំង​”
(​ថវិកា​ចំនួន ១៦៩,៧៥០ ដុល្លារ​អាមេរិក​) អង្គភាព​ទទួល​ជំនួយ​៖ មន្ទីរ​បរិស្ថាន ខេត្តកំពង់ឆ្នាំង​នៅ ក្នុង​គម្រោង​នេះ ឧបករណ៍​កែច្នៃ​កំប្លោក​ធ្វើជា​ជីវ​អេតាណុល នឹង​ត្រូវបាន​តម្លើង​នៅ​មន្ទីរ​បរិស្ថាន ខេត្តកំពង់ឆ្នាំង​។ ឧបករណ៍​នេះ អាច​កែច្នៃ​កំប្លោក​ដែលជា​រុក្ខជាតិ​ទន្ទ្រាន​រាតត្បាត​ដែល​គ្មាន​ប្រយោជន៍​បំផុត ទៅជា​ជីវ​អេតាណុល​។ តាម រយៈ​គម្រោង​នេះ យើង​នឹង​លើកកម្ពស់​ការយក​ចេញ​កំប្លោក​ដែល​គេ​មិន​ត្រូវការ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​បឹង​នៅ​តំបន់​នោះ​។ គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​គ្រួសារ​អ្នកនេសាទ​ក្នុងស្រុក និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទីនោះ​។​

​គម្រោង​ទី​២ គឺ​សាងសង់​អគារ​សម្ភព​នៅក្នុង​មណ្ឌល​សុខភាព​ទួល​ក្នុង​ខេត្តមណ្ឌលគិរី​”(​ថវិកា​ចំនួន ៨៩,១៣៨ ដុល្លារ​អាមេរិក​) អង្គភាព​ទទួល​ជំនួយ​៖ មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី នៅក្នុង​គម្រោង​នេះ អគារ​សម្ភព​មួយកន្លែង​នឹងត្រូវ​សាងសង់​នៅ​មណ្ឌល​សុខភាព​ទួល​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។ បច្ចុប្បន្ននេះ ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តំបន់​គ្របដណ្តប់ មិនអាច​ស្នាក់​នៅក្នុង​មណ្ឌល​សុខភាព មុន​និង​ក្រោយពេល​សម្រាល​បានទេ ដោយសារ​ខ្វះ​កន្លែង​ទំនេរ​។ គម្រោង​នេះ​នឹង​ធានាបាន​នូវ​បរិស្ថាន​សម្រាល​ដែលមាន​សុវត្ថិភាព និង​សមរម្យ​ជាង​មុន​។ យើង​រំពឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ជាង ១០០ នាក់ នឹង​ទទួលបាន​សេវា​ថែទាំ​ផ្នែក​សម្ភព​ដែលមាន​ភាពល្អប្រសើរ ជា​រៀងរាល់ឆ្នាំ ។​

​គម្រោង​ទី​៣ សាងសង​អគារ​ផ្នែក​ជម្ងឺ​សម្រាក​ពេទ្យ​នៅក្នុង​មណ្ឌល​សុខភាព​ឆែប​ក្នុង​ខេត្តព្រះវិហារ (​ថវិកា​ចំនួន ៨៩,៣៦៩ ដុល្លារ​អាមេរិក​) អង្គភាព​ទទួល​ជំនួយ​៖ មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ នៅក្នុង​គម្រោង​នេះ យើង​នឹង​សាងសង់​អគារ​ផ្នែក​សម្រាក​ពេទ្យ​មួយកន្លែង និង​តម្លើង​គ្រែ​ចំនួន​ដប់ នៅក្នុង​មណ្ឌល​សុខភាព​ឆែប​ខេត្តព្រះវិហារ​។ កន្លែង​ស្នាក់នៅ​សម្រាប់​អ្នក​ជម្ងឺ​សម្រាក​ពេទ្យ​បច្ចុប្បន្ន មិនអាច​ព្យាបាល​អ្នក​ជម្ងឺ​សម្រាក​ពេទ្យ​ឲ្យ​បាន​ដិតដល់​ទេ ដោយសារ​សភាព​ទ្រុឌទ្រោម និង​សមត្ថភាព​មានកំណត់​។ តាមរយៈ​គម្រោង​នេះ អ្នក​ជម្ងឺ​សម្រាក​ពេទ្យ​ប្រមាណ ៦០០ នាក់ នឹង​ទទួលបាន​សេវា​ថែទាំ​ដែលមាន​ភាពល្អប្រសើរ ជា​រៀងរាល់ឆ្នាំ នៅក្នុង​ទីតាំង​គម្រោង​។​

​គម្រោង​ទី​៤ សម្រាប់​ការផ្តល់​រថយន្ត​គ្លីនិក​ចល័ត​ជួយ​លើ​ការ​ស្តារនីតិសម្បទា​តាម​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប (​ថវិកា​ចំនួន ៤៥,៧៤៥ ដុល្លារ​អាមេរិក​) អង្គភាព​ទទួល​ជំនួយ​៖ សេ​ហ្វ​ហេ​វិ​ន នៅក្នុង​គម្រោង​នេះ រថយន្ត​គ្លីនិក​ស្តារនីតិសម្បទា​ចល័ត​មួយ នឹង​ត្រូវបាន​ផ្តល់ជូន​ដល់​អង្គការ សេ​ហ្វ​ហេ​វិ​ន ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគេ​ក្នុង​ការផ្តល់សេវា​ស្តារនីតិសម្បទា​។ អង្គការ​នេះ បាននិងកំពុង​ផ្តល់​សេវា​ស្តារនីតិសម្បទា​របស់​ពួកគេ ដោយ​ប្រើប្រាស់​ម៉ូតូ និង​ម៉ូតូ​កង់​បី​តែប៉ុណ្ណោះ​។ យើង​រំពឹងថា​កុមារ​ពិការ​ប្រមាណ ២៣០ នាក់ នឹង​ទទួលបាន​សេវា​ស្តារនីតិសម្បទា​ដែលមាន​គុណភាព​ប្រសើរ​ជាង​មុន​។​

​និង​គម្រោង​ទី​៥ គឺ​សម្រាប់​ការបំពាក់​បរិក្ខា​រវិ​ជ្ជ​សាស្ត្រ​នៅក្នុង​គិលានដ្ឋាន​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ព្រះសីហនុ​” (​ថវិកា​ចំនួន ៨៩,២០២ ដុល្លារ​អាមេរិក​) អង្គភាព​ទទួល​ជំនួយ​៖ គិលានដ្ឋាន​មិត្តភាព​កម្ពុជា​-​វៀតណាម នៅក្នុង​គម្រោង​នេះ យើង​នឹង​បំពាក់​ម៉ាស៊ីន​កាំរស្មីអ៊ិច ១​គ្រឿង ប្រព័ន្ធ​ថតរូប​ដោយ​ប្រើ​វិទ្យុសកម្ម ១​គ្រឿង ម៉ាស៊ីន​អ៊ុ​ល​ត្រា​សោ​ន ១​គ្រឿង និង​ម៉ាស៊ីន​តាមដាន​អ្នក​ជម្ងឺ ១​គ្រឿង នៅក្នុង​គិលានដ្ឋាន​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ព្រះសីហនុ​។​

​បច្ចុប្បន្ន គិលានដ្ឋាន​នេះ មិនមាន​ឧបករណ៍​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​សម្រាប់ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​អ្នក​ជម្ងឺ​របស់​ពួកគេ​ទេ​។ តាមរយៈ​គម្រោង​នេះ អ្នក​ជម្ងឺ​មិន​សម្រាក​ពេទ្យ​ប្រមាណ ១,៤០០ នាក់ និង​អ្នក​ជម្ងឺ​សម្រាក​ពេទ្យ​ចំនួន ៧០០ នាក់ ទាំង​មនុស្សពេញវ័យ និង​កុមារ នឹង​ទទួលបាន​សេវា​វេជ្ជសាស្ត្រ​ដែលមាន​ភាពល្អប្រសើរ ជា​រៀងរាល់ឆ្នាំ​។​

​ជំនួយ​ទាំងនេះ គឺ​ផ្អែកលើ​ការប្តេជ្ញាចិត្ត​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ​-​ជប៉ុន លើក​ទី​១៣ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ដែល​បាន​ថ្លែងថា “​ការអនុវត្ត​ជំនួយឥតសំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ឆ្នាំ​២០២០ ក្រោម​គំនិត​ផ្តួចផ្តើម​គូ​សាណូ​ណិ​មេគង្គ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៩១ លាន​ដុល្លារ​អាមេរិក មាន​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៅតាម​ភូមិ​ស្រុក​ថ្នាក់មូលដ្ឋាន​ទូទាំង​តំបន់​មេគង្គ​”​។​

​ជំនួយឥតសំណង​គូ​សាណូ​ណិ របស់​ជប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន​។ ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា ភាពក្រីក្រ និង​/​ឬ ភាព​អកុសល​នានា ដែល​អាច​គម្រាមកំហែង​ដោយផ្ទាល់​ដល់​អាយុជីវិត ជីវភាព​រស់នៅ និង សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ ក៏ដូចជា​ជួយ​ជម្រុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​។ ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង ៦៣​លាន ដុល្លារ​អាមេរិក ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​គូ​សាណូ​ណិ​ចំនួន ៦៤៧ គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា​៕​ រក្សាសិទ្ធិដោយ ៖ CEN

×