Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូទាយ​សាច់​សខ្ចី ធ្លាប់​ទាយ​ថា ប្តី​ប្រពន្ធ ឌួង ឆាយ ដាច់ខាត​មិន​បែក​គ្នា តែ​លើក​នេះ ចៅ​ម៉ែ ទាយ​ម្តងទៀត ដោយ​ប្រាប់​ច្បាស់ៗ​ថា​…

​សូម​រំលឹក​ឡើងវិញ​បន្តិច​ផងដែរ​ថា កាលពី​យប់​ម៉ោង ៨ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ម​ហាន​ពិត​មានការ​តក់ស្លុត​ជាខ្លាំង និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​សោះឡើយ ក្រោយ​ឃើញ​អ្នកស្រី ដេ​ត ម៉ាលី​ណា ដាច់ចិត្ត​ទំលាយ​វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​អតីត​ស្វាមី ឌួង ឆាយ បាន​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន​ទាំង​កំរោលៗ ដែល​ពោរពេញ​ដោយ​ភាព​ឆេវឆាវ​ខ្លាំងៗ កាលពីពេល​កន្លងទៅ​។​

​បើទោះជា​លោក ឌួង ឆាយ ខំព្យាយាម​បកស្រាយ​ហេតុផល និង​ក៏​ដូច​ទទួលស្គាល់ថា​ខ្លួន​ខុស​ធ្ងន់ ពី​ទង្វើរ​ហិង្សា​មកលើ​អតីត​ភរិយា​យ៉ាងណា ក៏​អ្វីៗ​បាន​ហួសពេល​បាត់ទៅហើយ ព្រោះថា សកម្មភាព​អំពើហិង្សា​ទាំងនោះ​គឺ​មើលទៅ​ដូចជា​សាហាវៗ​ណាស់ ដែល​មហាជន​ពុំ​អាច​ទទួលយក​បានឡើយ ហើយ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​បញ្ចប់​គោរមងារ​ជា «​ឧកញ៉ា » ពី​ឧកញ៉ា ឌួង ឆាយ​។​

​តែ​អ្វីដែល​គួរ​ឲ្យ​ស្រណោះ​ខ្លាំង​នោះ គឺ​កូនៗ​របស់​អ្នក​ទាំងពីរ ដែល​ធ្លាប់តែ​ទទួលបាន​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​រស់នៅ​ជួបជុំគ្នា ពោរពេញ​ដោយ​សុភមង្គល និង​ក្តី​រីករាយ​បំផុត​នោះ គឺអាច​ចាប់ពីពេលនេះ​តទៅ នឹង​គ្មាន​ភាពកក់ក្តៅ​ដូច​មុន​ទៀតឡើយ​។​

​យ៉ាងណាមិញ ទន្ទឹមនឹង​ភ្លើង​កំដៅ​នៃ​បែកបាក់​គ្នា​រវាង​ប្តី​ប្រពន្ធ ឌួង ឆាយ និង ដេ​ត ម៉ាលី​ណា កំពុង​ផ្ទុះឡើង​រយ​ពាន់​អង្សារ គេ​ក៏​ស្រាប់តែ​ឃើញ​គ្រូទាយ​រូប​ស្រស់ សាច់​សខ្ចី រហ្សនាម «​ចៅ​ម៉ែ​» ដែល​ធ្លាប់​ទស្សន៍ទាយ​ថា អ្នក​ទាំងពីរ​ទោះជា​បែបណា ក៏​មិនអាច​បែក​គ្នា​ដាច់ខាត ព្រោះតែ​ចំណង​កូនស្រី​ពៅ​របស់​អ្នក​ទាំ​ពីរ នៅពេលនេះ បាន​ចេញមុខ​ប្រកាន់​ជំហរ​ដដែល​ថា អ្នក​ទាំងពីរ​គឺ​មិន​បែក​គ្នា​ឡើយ បើ​មិន​ជឿ​ចាំ​មើលចុះ​។​

​ក្នុងនោះ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ចៅ​ម៉ែ ផ្ទាល់ បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​មិនមែន​ចង់​ចេះដឹង​រឿង​អ្នកណា​ឡើយ​ក្នុងនាម​ជា​មិត្ត​ម្នាក់​ដែល​ស្រលាញ់​អ្នក​ទាំងពីរ​ចេញពី​បេះដូង​របស់​ចៅ​ម៉ែ សំរាប់​ចៅ​ម៉ែ​ទាយ​អោយ​អ្នក​ទាំងពីរ​នឹង​បាន​ជួបជុំគ្នា​វិញ បើ​មិន​ជឿ​ក៏​ចាំ​មើលទៅ កុំ​ប្រញាប់​កាត់ក្តី​ថា​គាត់​មិនអាច​ជួបគ្នា​វិញ មាន​មិត្ត​យើង​មួយចំនួន​ចូលចិត្ត​សាង​បាប​ម្តង​ហើយ​ម្តងទៀត ចង់​ឃើញតែ​អ្នក​ដ៏​ទៃ​វិនាស តែ​សំរាប់​វិមាន​រចនា​ជា​មិត្ត​ម្នាក់​ចង់ឃើញ​អ្នក​ទាំងពីរ​ជួបជុំគ្នា​វិញ ក្រោយ​ភ្លៀង​មេឃ​ស្រលះ គ្រប់យ៉ាង​វា​មាន​ពេល​របស់​វា​។​

​ចៅ​ម៉ែ​ជូនពរ​អោយ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​វិញ​ហើយ​សាង​គ្រួសារ​ដោយ​ភាពសុខសាន្ត​បំផុត គ្រប់យ៉ាង​បណ្តោយ​ទៅតាម​ពេលវេលា​មានតែ​ពេលវេលា​ទេ​ដែល​អាច​បញ្ជក់​គ្រប់យ៉ាង​។​

​ចៅ​ម៉ែ​នៅតែ​ជឿថា​អ្នក​ទាំងពីរ​នឹង​ជួបគ្នា​វិញ (​អ្នក​ទាំងពីរ​មិនអាច​បែក​គ្នា​ទេ អ្នក​ទាំងពីរ​ជា​គូរ​នឹង​គ្នា​គឺជា​គូរ​បុណ្យ​នឹង​គ្នា​) នេះ​ជា​ព្រហ្ម​លិខិត​ដែល​មិនអាច​កែប្រែបាន​។​

​ចៅ​ម៉ែ​មិនដែល​បង្ខំ​អោយ​អ្នកណា​ជឿ​ទេ ជឿ​ឬ​ជឿ​សំរេច​ដោយ​ខ្លួនឯង ដោយ​ក្តី​ស្រលាញ់ ចៅ​ម៉ែ​រចនា 16/03/2021»​។​

​ក្រោយ​ឃើញ ចៅ​ម៉ែ លើកឡើង​បែបនេះ ក៏មាន​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាននាំគ្នា​រួម​បញ្ចេញមតិ​ថា​៖ «​បើសិន​បាន​ដូច​មាត់​ចៅ​ម៉ែ​មែន​នោះ សូមជួយ​ត្រេកអរ​ចំពោះ​គាត់​ទាំងពីរ​ផង​ចៅ​ម៉ែ ព្រោះ​ខ្ញុំ​អាណិត​ក្មេងៗ​ណាស់​, ពិតណាស់​ចៅ​ម៉ែ ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង យើង​អ្នក​ក្រៅ​មិនដឹង​រឿង​របស់គេ​ច្បាស់ មិនបាច់​និយាយ​ទេ ហើយ​រឿង​ដែល​ពួកគាត់​ប្រតាយប្រតប់​គ្នា បើ​គ្មាន​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ ខ្ញុំ​ក៏​មិន​កាន់ជើង​មនុស្ស​ប្រុស​ធ្វើ​ខុស​វាយ​ធ្វើបាប​លើ​មនុស្ស​ស្រី​នោះឡើយ វា​ជា​អំពើ​ដ៏​ថោកទាប​បំផុត​សម្រាប់​មនុស្ស​ប្រុស​ណា ដែល​លើកដៃ​វ៉ៃ​មនុស្ស​ស្រី ក៍​ប៉ុន្តែ យើង​ជា​អ្នក​ក្រៅ មិនដឹង​រឿង​គ្រួសារ​របស់គេ​ច្បាស់ ហេតុនេះ​រឿង​គ្រួសារ​គេ គេ​ចេះ​ចង គេ​ចេះ​ស្រាយ​…»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×