Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រមូល​ចំណូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ ក្នុង​ឆ្នាំ​២០២០ ធ្លាក់ចុះ​ជាង​៥០%

​ភ្នំពេញ​៖ មន្ដ្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បាន​ប្រាប់​អ្នកសារព័ត៌មាន ថា ការប្រមូល ចំណូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ ក្នុង​ឆ្នាំ​២០២០ សម្រេចបាន​ថវិកា ៤០ លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​ជាង​៥០% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នឹង​ឆ្នាំ​២០១៩ ដែល​សម្រេចបាន ៨៥ លាន​ដុល្លារ​អាមេរិក​។​

​លោក រស់ ភិ​រុណ អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ បាន​បញ្ជាក់ថា ការធ្លាក់ចុះ​នៃ​ការប្រមូល​ចំណូល​ពន្ធ លើ​វិស័យ​កាស៊ីណូ​ឆ្នាំ​២០២០​នេះ ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ជា​សាកល ដែល​បង្ក​ផលប៉ះពាល់​លើ​វិស័យ​នានា ក្នុង​នោះបាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​វិស័យ​កាស៊ីណូ​។​

​លោក បាន​បន្ថែមថា ក្នុង​ឆ្នាំ​២០២១​នេះ នៅ​មិនទាន់មាន​សញ្ញា​ណា អាច​ប្រមូល​ចំណូល​បាន​ពី​វិស័យ កាស៊ីណូ​នេះ​ឡើងវិញ​ឡើយ ព្រោះ​ជំងឺ​កូ​វីដ​១៩ កំពុង និង​បន្ត​រាតត្បាត​នៅឡើយ ដែល​បណ្តាល​ឲ្យ​អាជីវកម្ម​កាស៊ីណូ មិនអាច​ដំណើរការបាន​។ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក​ការប្រតិបត្តិ​ការ​របស់​វិស័យ​កាស៊ីណូ ដោយ សារ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​១៩​។ ការផ្អាក​ដំណើរការ​នេះ សម្រេច នៅ​ដើមខែ​មេសា ឆ្នាំ​២០២០ ហើយ​នៅក្នុង​អំឡុង​ខែសីហា និង​ខែកញ្ញា ត្រូវ​នឹង​ត្រីមាស​ទី​៤ មានការ​ស៊ី​ណូ​មួយចំនួន​តូច បាន​ដំណើរការ​ឡើងវិញ ហើយ​ឆ្នាំ​២០២១​នេះ ក៏មាន​ការបិទ និង​បើក​យ៉ាង​រដាក់រដុប​ដែរ​។​

​បើ​យោងតាម​មន្ត្រី​រដ្ឋាភិបាល បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​កាស៊ីណូ​ណាមួយ ស្នើ​បើក​អាជីវកម្ម​វិញ​នៅឡើយ​ទេ ក្នុងនោះ​ក្រុមហ៊ុន​ណាហ្គា​ល​វើ​ល​ដែល​ផ្តោតលើ​អាជីវកម្ម​កាស៊ីណូ បានស្នើ​បិទ​ដំណើរការ​អាជីវកម្ម​ទាំងស្រុង ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​សហគម ២០ កុម្ភៈ​មិនទាន់​ចប់​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×