ភ្នំពេញ ៖ អាជីករលក់ដូរម្ដុំផ្សារតូចចូលរួមការពារទប់ស្កាត់កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបានរៀបចំចង់ខ្សែការពារ និងមានដាក់អាកុលបាញលសម្លាប់មេរោគ មុននិងចូលទិញសម្ភារក្នុងហាងរបស់ពួកគាត់។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ខែមិនាឆ្នាំ២០២១ ប្រជាពលរដ្ឋនិងអាជីករ លក់ដូរនៅផ្សារតូច ដែលស្ថិតក្នុងសង្កាត់ស្រះចកខណ្ដូនពេញ រាជធានីភ្នំពេញ បាននាំគ្នាចូលរួមប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយតាមផ្ទះអាជីករនីមួយៗ មានតុដាក់ប្រអប់ម៉ាស់សម្រាប់ពាក់ឲ្យអតិថិជនដែលចូលទិញសម្ភារ មិនមានពាក់ម៉ាល់ អាកុលបាញ់សំអាតដៃ និងទូបាញ់អាកុលជុំវិញដងខ្លួនទាំងមូល និងកន្លែងខ្លះទៀតចង់ខ្សែកាត់ ការពារ ពេលអតិថិជនទិញរបស់អ្វី បុគ្គលិកយករបស់នោះមកអោយមើលដោយមានការបាញ់អាកុលត្រឹមត្រូវផងដែរ។
មកដល់ព្រឹកនេះ ព្យាបាលជាសះស្បើយ(៥៨នាក់)និងរកឃើញអនកឆ្លងថ្មី(៣៦នាក់)ទៀត ករណីឆ្លងសគមន៍ ៣៥នាក់ អ្នកដំណើរមកពីបរទេស០១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ -អ្នកឆ្លងសរុប = ១៥៤១ នាក់ -អ្នកជាសះស្បើយ= ៨៩៨ នាក់ -អ្នកកំពុងព្យាបាល=៦៤០ នាក់ អ្នកស្លាប់ = ០១ នាក់ ដោយកូវីដ១៩៕
រក្សាសិទ្ធិដោយ ៖ សារឿន









