Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​សែន​សុខ បង្ហាញមុខ​ចោរប្លន់​៣​នាក់ ក្រោយពេល​ធាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ពី​ជនរងគ្រោះ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃ្មួញ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​(​ធាក់​ផ្តួល​យក​ម៉ូតូ​) នៅ​ចំណុច​ខាងលិច សាលាបឋមសិក្សា​ត្រពាំង​រាំង​ចាស់ ផ្លូវ​ឈ្នះ​ឈ្នះ ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាល​ថ្ងៃទី​០៧​មិនា​ឆ្នាំ​២០២១ ម៉ោង​០៥ និង​២១​នាទី​ភ្លឺ បង្កដោយ​ជនសង្ស័យ ០៦​នាក់​(​គេ​ខ្លួន ០៣​នាក់​៖១-​ឈ្មោះ​ចិន , ឈ្មោះ​សី និង​ឈ្មោះ​ច​ន​) មធ្យោបាយ​ម៉ូតូ​០៣​គ្រឿង ។​

ជនសង្ស័យ​០៣​នាក់​រួមមាន​៖១-​ឈ្មោះ គង់ ពេជ្រ (​ហៅ​ពេជ្រ​តូច​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​សែន​សុខ​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) , ២-​ឈ្មោះ សំ សំណាង (​ហៅ​ណា​ង​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) , ៣-​ឈ្មោះ ម៉េង កែវ​ពេជ្រ (​ហៅ​ពេជ្រ​ធំ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) និង​បក្ខពួក ០៣​នាក់​ទៀត​គេចខ្លួន បាន​ប្រើ​អំពើ​ហឹ​ង្សា​ធាក់​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល​រួច​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HZ-4834 របស់​ជនរងគ្រោះ​ឈ្មោះ សួន សុខ​ងី​ម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ របួស​បាក់ដង​កាំបិត​ខាងឆ្វេង ។

​សម្ភារៈ​បាត់បង់ ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HZ-4834 របស់​ជនរងគ្រោះ , សម្ភារៈ​បន្សល់ទុក ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-1823 របស់​ជន​រង​សង្ស័យ ឈ្មោះ សំ សំណាង ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×