Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ ! មហាជន​ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ ក្រោយ​លោក ផែង វណ្ណៈ ប្រើប្រាស់​សម្តី​បែបនេះ ទៅកាន់​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ រឿង​ប្រើ​ផ្តៅ​វ៉ៃ​លោក​នេន​ឡើង​ខ្លោច​គូទ​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម ពិតជា​មានការ​ស្លុតរន្ធត់​ជាខ្លាំង ចំពោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​ព្រះសង្ឃ​មួយអង្គ បានដាក់​ទណ្ឌកម្ម​ទៅលើ​សាមណេរ​២​អង្ក តាមរយៈ​ការ​វាយ​នឹង​រំពាត់ផ្តៅ​ដែល​មើលទៅ​ហាក់ដូចជា​ព្រៃផ្សៃ​ខ្លាំងណាស់ ព្រោះថា​ក្នុងនោះ​លោក​នេន​មួយអង្គ​ត្រូវ​រង​រំពាត់ផ្តៅ​ពេញៗ​ទំហឹង​បើ​រាប់​ទៅ​គឺ​រហូតដល់ ៥០ ផ្តៅ ឯណោះ​។​

​ក្រោយពី​បានឃើញ​បែបនេះ ឃើញថា​មាន​មហាជន​ជាច្រើន​បាន​ផ្ទុះ​កា​រិះគន់​យ៉ាងខ្លាំង​តែម្តង ចំពោះ​សកម្មភាព​នៃ​ការដាក់វិន័យ អប់រំ​បែប​ឃោរឃៅ ពី​សំណាក់​ព្រះសង្ឃ​នៅ​វត្ត​រាជ​បូ​ណ៌ ស្ថិតក្នុង​សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​។ ក្នុងនោះ​ផងដែរ លោក ផែង វណ្ណៈ ព្រោះតែ​ឃើញ​រូបភាព​នេះ​សាហាវ​ខ្លាំងពេក មិនអាច​ទទួលយកបាន លោក​ក៏បាន​ដាក់​ធ្ងន់ៗ​លែង​ស្គា​ល់បាប​បុណ្យ​ថា «​ហ្នឹង​វ៉ៃ​ប៉ះចំ​កូន​គេ​ទេ បើ​ប៉ះចំ​កូន​ខ្ញុំ​វិញ ទោះ​ជាប់គុក​ជាប់​ទៅ ខ្ញុំ​លេង​វិញ​ហើយ ខ្ញុំ​អត់​យកទៅ​ប្តឹងផ្តល់​អី​ទេ និយាយ​ស្មោះត្រង់ បើ​វ៉ៃ​កូន​ខ្ញុំ​ដោយ​របៀប​អ៊ីចឹង ខ្ញុំ​អត់​វ៉ៃ​វិញ​ទេ ខ្ញុំ​ទៅ​បាញ់ចោល​ហ្មង និយាយ​ត្រង់​ហ្មង អនុវត្ត​ច្បាប់​ទេ ទៅ​កាប់​ចោល​ហ្មង​ទៅ​….»​។​

​តែ​ទោះយ៉ាងណា ក្រោយ​ករណីនេះ​បាន​ផ្ទុះឡើង សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏បាន​ចុះកិច្ចសន្យា​អប់រំ ណែនាំ​ទៅដល់​ព្រះគ្រូ​ព្រះនាម ពិន សែម ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​អំពើហិង្សា​លើ​ភិក្ខុ និង​សាមណេរ ចាប់ពី​ថ្ងៃនេះ​តទៅ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ គឺ​កើតចេញ​អំពី​ការអនុវត្ត​វិន័យ​លើ​ភិក្ខុ និង​សាមណេរ​មួយចំនួន​ដែល​ល្មើស​វិន័យ​។ ហើយ​សម្រាប់​ការដាក់វិន័យ​ដ៏​ធ្ងន់ៗ​នេះ​ផងដែរ បើតាម​ការបំភ្លឺ​របស់​ភិក្ខុ និង​សាមណេរ​មួយចំនួន បានបញ្ជាក់​ឲ្យ​ដឹងថា ការដាក់វិន័យ​ពី​សំណាក់​ព្រះគ្រូ​ចៅអធិការ​វត្ត គឺ​ពិតប្រាកដ​មែន ព្រោះតែ​លោក​នេន​ទាំង​នោះបាន​ល្មើ​សនឹង​វិន័យ​ផ្ទៃក្នុង​របស់​វត្ត ដូច​ជាការ​គេចវេស​ចូលរៀន ខ្ជិលច្រអូស​ធ្វើការ​ងារ​ក្នុង​វត្ត មិន​ចូលរួម​ធ្វើ​អនាម័យ ចេញ​ក្រៅ​វត្ត​រហេតរហូត​គ្មាន​វិន័យ​។ ភិក្ខុ និង​សាមណេរ​ទាំងនោះ​ទទួល​ការដាក់វិន័យ​ខ្លះ​ទទួលពិន័យ ពីរ ទៅ​បី​ដង ដោយ​ត្រូវ​រំពាត់ផ្ដៅ​ចាប់ពី ១ រំពាត់ ដល់ ១០០ រំពាត់​។​

​តែ​យ៉ាងណា ក្រោយ​រឿងនេះ​បាន​ស្ងប់ស្ងាត់​ទៅហើយ ស្រាប់តែ​មហាជន​មួយចំនួនធំ បាន​ផ្ទុះ​ប្រតិកម្ម​ទៅកាន់​លោក ផែង វណ្ណៈ វិញ​ខ្លាំងៗ ខណៈ​បានឃើញ​ខ​មិន​មួយ​ដែល​លោក​បាន​ប្រើប្រាស់​សម្តី​ធ្ងន់ៗ​បន្ថែមទៀត ទៅកាន់​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ លោកតា ពិន សែម បែបនេះ​ថា​៖ «​បាន​ចៅអធិការ​វត្ត​អប់រំ​បែបនេះ បាន​បុណ្យ​ណាស់ តែបើ​វាយ​កូន​ខ្ញុំ​ដឹង​តែ​ក្បាល​ដល់​ដី​ហើយ សុខចិត្ត​ជាប់គុក​»​។​

​ក្នុងនោះ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ព្រះគ្រូ​សង្ឃ​បាល​មុនី លី សុ​ថៃ​-Ly Sothai បាន​ភ្ជាប់​រូប​ស្គ្រី​ន​សត​សម្តី​ខាងលើ​របស់លោក ផែង វណ្ណៈ ដោយ​អម​ជាមួយ​សំណេរ​តាក់តែង​ជា​កំណាព្យ​ធ្ងន់ៗ​ថា​៖ «​វាចា ពូ វណ្ណៈ ផែង ជេរ​ហុយផ្សែង គ្មាន​ក្រែង​បាប សម្ដី​សែន​ឆ្អេះ ហើយ​សែន​ឆ្អាប ប្រយ័ត្ន​ដេក​ស្ងាប ស៊ី​បាយ​ក្រហម ។​»​។ ក្រោយ​ឃើញ​ព្រះសង្ឃ​ខាងលើ​ដាក់​បែបនេះ ក៏មាន​មនុស្ស​ជាច្រើន នាំគ្នា​ជាន់​បន្ថែមថា​៖ «​ហេតុ​តែមាន​មិត្តភក្តិ​ក្នុង​គុក​ច្រើន និយាយ​ម៉ាត់​ណា​ក៏​គុក​, បើ ផេង វណ្ណៈ មានកូន​ទៅ​បួស​ប្រហែល លោក​មិន​ទទួល​ទេ ក្រែង​ចរិត​ចេញមក​ដូច​ឪ​។ តែបើ​ចង់ទៅ​វាយ​លោក​មែន ប្រហែលជា​មិនបាន​ចូលដល់​កុដិ​លោក​ផង បែកក្បាល​មុន​បាន វាយ​លោក​តាំងពី​នៅ​ក្លោងទ្វារវត្ត​ម្ល៉េះ​, សម្តី​ឈ្លើយ​ដូច​ក្មេង​បាត​ផ្សារ​, ក្បាល​ដល់​ដី​? ពាក្យ​នេះ​អាច​ជាប់គុក​បាន​…..​។ និង​មានមតិ​រិះគន់​ជាច្រើន​ទៀត​រាប់មិនអស់​»៕រក្សា​សិទ្ធិ​ដោយ​៖លឹម ហុង​

×