Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្អ​ណាស់ ! ម្ចាស់​ហាង​មួយ ប្រកាសប្រាប់​ត្រង់ៗ និង​បញ្ចេញ​មុខមាត់​បុគ្គលិក​ខ្លួន​២​រូប​ឆ្លង​កូ​វី​១៩ កុំ​ឲ្យ​អ្នកដទៃ​បារម្ភ​ខ្លាច​ប៉ះពាល់​

​ដូចដែល​យើង​គ្រប់គ្នា​បានទទួល​ជ្រាប​ហើយ​ថា ចាប់តាំងពី​ផ្ទុះ​កូ​វីដ​១៩ បង្កើតជា​ព្រឹត្តិការណ៍ ២០ កុម្ភៈ មក ឃើញថា មកទល់នឹង​ពេលនេះ ជំ​ងឹ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​ពុំទាន់​ថមថយ​នៅឡើយ​ទេ និង​ផ្ទុយទៅវិញ​គឺ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​រកឃើញ​មុខសញ្ញា​ថ្មី កើត​ទីកន្លែង​ថ្មី ស្ទើរតែ​ទូទាំងប្រទេស​ទៅហើយ​។

​ជាក់ស្តែង ម្ចាស់​ហាង​មួយ​ឈ្មោះ ម៉ូដ​ស្ទ័​រ (modestore) នៅមុននេះ​បន្តិច នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ នេះ ព្រោះតែ​ក្នុង​បំណងល្អ និង​ជាការ​ឆ្លើយតប​ទៅនឹង​បងប្អូន​ដែល​បាន​សួរនាំ​ថា​តើ​បុគ្គលិក​ខ្លួន​ណាខ្លះ​ដែល​ឆ្លង​កូ​វី​១៩ ព្រោះ​បារម្ភ​ខ្លាច​ប៉ះពាល់ គាត់​ក៏បាន​បញ្ចេញ​មុខមាត់​បុគ្គលិក​របស់គាត់​២​នាក់ ដែល​បាន​ឆ្លង​កូ​វីដ​ឲ្យ​បានឃើញ​ហើយ​។​

​នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ម្ចាស់​ហាង​ខាងលើ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ប្រកាស​ព័ត៌មាន ! នេះ​ជា​រូប​បុគ្គលិក​ពីរ​នាក់​ដែលមាន វិជ្ជមាន​កូ​វីដ​១៩ (​ហាង​យើងខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​ពួកគាត់​រួចហើយ ដើម្បី​ផុស​) ដោយសារ​មាន​អតិថិជន​ជាច្រើន​បាន​សួរថា​តើ​ជា​អ្នកណា​ជា​អ្នកមាន​វិជ្ជមាន កូ​វិដ​១៩ ព្រោះ​បារម្ភ​ថា​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​គាត់​។​

​បន្ថែម​ពីនេះ​ទៀត នាង​ខ្ញុំ និង​ស្វាមី រួមទាំង​សហការី​ទាំងអស់​បានធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩ កាលពី​ម្សិលមិញ​រួចហើយ​។ ពេលនេះ​ពួកយើង​ទាំង ៤៥​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​ដោយឡែក​ពីគ្នា ហើយនឹង​កំពុង​រង់ចាំ​ទទួលលទ្ធផល​។

​ចំពោះ​នាង​ខ្ញុំ ធីតា ខ្ញុំ​មិនទាន់មាន​អ្វី​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ឈឺ​ករ​តិចតួច និង​ឈឺក្បាល​តិចៗ សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​មិត្ត​ភ​ក្កិ​ទាំងអស់​ដែល​បាន​សួរសុខទុក្ខ និង​បារម្ភ​។​

​យើងខ្ញុំ​សូម​បួងសួង សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចាក​ចៀស​ផុតពី​រោគ​ដ៏​ចង្រៃ​នេះ​។ វា​ពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់​! ទោះបីជា​យើងខ្ញុំ​ខិតខំ​បង្ការ​យ៉ាង​មុតមាំ​ហើយក៏​ដោយ ក៏​នៅតែ​ប្រឈម​ដដែល​។ ជាក់ស្តែង​ហាង​យើងខ្ញុំ​បាន​បិទ​មិន​ទទួលភ្ញៀវ (walk in guests) តាំងតែ​ពីថ្ងៃ​ទី ១១ មីនា ២០២១ មក​ម្លេះ ហើយ​លក់​តែ online ប៉ុណ្ណោះ តែ​ជា​អកុសល សហការី​ពីររូប​របស់​យើង​ខាង​គណនេយ្យ និង​គ្រប់គ្រង​ស្តុក​មាន​វិជ្ជមាន កូ​វីដ​១៩​។​

​កូ​វីដ​១៩ ពិត ជាស​ត្រូវ​លាក់​មុខ ហើយ​កាច​សាហាវ​ណាស់ ដូច្នេះ​សូម​អស់លោកអ្នក​មេត្តា​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​រាល់​ការណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។ សូម​អរគុណ​៕»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×