ភ្នំពេញ ៖ នៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរ ប៉ះពាល់ធ្ងន់ធ្ងរដល់ពុទ្ធសាសនា។
ក្រសួងព័ត៌មានសម្រេច លុបប្រកាសលេខ៣៣៦ ព.ម.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរអាជីវកម្មគេហទំព័រឈ្មោះ www.phengvannaknews.com” ដោយម្ចាស់អាជ្ញាប័ណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។ បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

