Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ ជា​បុរស​អាយុ ១៨ កំពុងស្នាក់នៅ​ផ្ទះជួល ភូមិ​ផ្សារ​តូច​

​ភ្នំពេញ ៖ អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ល្ងាច​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​មន្ត្រី​សុខាភិបាល ភ្លាមៗ​នោះអាជ្ញាធរ​បាន​ខិតខំ​ស្វែងរក​អ្នក​ជម្ងឺ​តាំងពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ដោយសារតែ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​អ្នកជំងឺ​មិនអាច​ទាក់ទង​បាន ហើយ​ជាក់ស្ដែង​មកដល់​វេលា​ម៉ោង​១៧ និង​០០ នាទី ល្ងាច​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ អាជ្ញាធរ​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩​ខាងលើនេះ ចំនួន ០១ នាក់ ជា​បុរស អាយុ ១៨ បាននិងកំពុង​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ទល់មុខ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ PTT)​។

​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke) ជា​ចុងក្រោយ អាជ្ញាធរ សម្រេច​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន

×